សូរ៉ា 47 · ជូស 26

Muhammad · 47:10

۞ أَفَلَمْ يَسِيرُوا فِي الْأَرْضِ فَيَنْظُرُوا كَيْفَ كَانَ عَاقِبَةُ الَّذِينَ مِنْ قَبْلِهِمْ ۚ دَمَّرَ اللَّهُ عَلَيْهِمْ ۖ وَلِلْكَافِرِينَ أَمْثَالُهَا

ដូចេ្នះ តើពួកគេ(អារ៉ាប់ម៉ាក្កះ)មិនបានធ្វើដំណើរនៅ លើផែនដី និងពិនិត្យមើលទេឬ តើលទ្ធផលចុងក្រោយរបស់ពួក (ក្រុមអាដ និងសាមូដ)ដែលពីមុនពួកគេនោះយ៉ាងដូចមេ្ដចដែរ? អល់ឡោះបានបំផ្លាញពួកគេឱ្យខេ្ទចខ្ទី។ ហើយសម្រាប់ពួកដែល ប្រឆាំងវិញនឹងទទួលលទ្ធផលដូចគ្នាដែរ។

តាហ្វសៀរ

ហេតុអ្វីបានជាពួកអ្នកដែលបដិសេធទាំងនោះមិនធ្វើដំណើរលើផែនដី ហើយពិចារណាមើលថា តើលទ្ធផលចុងក្រោយរបស់ពួកដែលបដិសេធជំនាន់មុនពួកគេនោះយ៉ាងដូចម្តេចដែរ? ពិតណាស់ លទ្ធផលចុងក្រោយរបស់ពួកគេ គឺឈឺចាប់បំផុត។ អល់ឡោះទ្រង់បានបំផ្លាញផ្ទះសម្បែងរបស់ពួកគេឲ្យខ្ទេចខ្ទី ហើយទ្រង់បានបំផ្លាញពួកគេ កូនចៅរបស់ពួកគេ និងទ្រព្យសម្បត្តិរបស់ពួកគេ។ ហើយសម្រាប់ពួកដែលប្រឆាំងនោះ នៅគ្រប់សម័យកាល និងគ្រប់ទីកន្លែង គឺនឹងទទួលនូវទណ្ឌកម្មដូចគ្នានេះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់