សូរ៉ា 46 · ជូស 26

Al-Ahqaf · 46:5

وَمَنْ أَضَلُّ مِمَّنْ يَدْعُو مِنْ دُونِ اللَّهِ مَنْ لَا يَسْتَجِيبُ لَهُ إِلَىٰ يَوْمِ الْقِيَامَةِ وَهُمْ عَنْ دُعَائِهِمْ غَافِلُونَ

ហើយអ្នកណាដែលវងេ្វងជាងអ្នកដែលបួងសួងសុំ(ព្រះ នានា)ក្រៅពីអល់ឡោះដែលវាមិនអាចទទួលនូវការបួងសួងសុំ របស់គេរហូតដល់ថ្ងៃបរលោកដោយពួកវា(ព្រះនានា)មិនដឹងនូវ ការបួងសួងរបស់ពួកគេនោះ?

តាហ្វសៀរ

ហើយគ្មានអ្នកណាម្នាក់ដែលវង្វេងជាងពួកដែលគោរពសក្ការៈទៅចំពោះរូបបដិមានានាផ្សេងពីអល់ឡោះ ដែលវាមិនអាចឆ្លើយតបចំពោះការបួងសួងរបស់គេរហូតដល់ថ្ងៃបរលោកនោះឡើយ។ ហើយរូបបដិមាដែលពួកគេគោរពសក្ការៈផ្សេងពីអល់ឡោះទាំងនេះ ពួកវាមិនខ្វាយខ្វល់អ្វីចំពោះការបួងសួងរបស់ពួកដែលគោរពសក្ការៈចំពោះវានោះឡើយ។ លើសពីនេះទៅទៀត វា(រូបបដិមាទាំងនោះ)មិនអាចផ្តល់ផលប្រយោជន៍ ឬផ្តល់គ្រោះថ្នាក់អ្វីមួយដល់ពួកគេឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់