សូរ៉ា 46 · ជូស 26

Al-Ahqaf · 46:35

فَاصْبِرْ كَمَا صَبَرَ أُولُو الْعَزْمِ مِنَ الرُّسُلِ وَلَا تَسْتَعْجِلْ لَهُمْ ۚ كَأَنَّهُمْ يَوْمَ يَرَوْنَ مَا يُوعَدُونَ لَمْ يَلْبَثُوا إِلَّا سَاعَةً مِنْ نَهَارٍ ۚ بَلَاغٌ ۚ فَهَلْ يُهْلَكُ إِلَّا الْقَوْمُ الْفَاسِقُونَ

ដូចេ្នះចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ដូចបណ្ដាអ្នកដែលមាន ឆន្ទៈមោះមុតក្នុងចំណោមអ្នកនាំសារទាំងឡាយបានអត់ធ្មត់ចុះ។ ហើយអ្នកកុំសុំឱ្យ(ទារុណកម្ម)ប្រញាប់ធ្លាក់មកលើពួកគេឱ្យសោះ។ នៅថ្ងៃដែលពួកគេឃើញនូវអ្វីដែលត្រូវគេសន្យាចំពោះពួកគេ ហាក់ បីដូចជាពួកគេមិនបានរស់នៅ(ក្នុងលោកិយនេះ)ឡើយ លើកលែង តែមួយរយៈពេលខ្លីនៃពេលថ្ងៃប៉ុណ្ណោះ។ នេះគឺជាមេរៀនមួយ ដ៏គ្រប់គ្រាន់(សម្រាប់ពួកគេ)។ ដូចេ្នះ គេមិនបំផ្លាញក្រុមណាក្រៅ ពីក្រុមដែលល្មើសនឹងបទបញ្ជារបស់អល់ឡោះឡើយ។

តាហ្វសៀរ

ដូច្នេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)អត់ធ្មត់ចំពោះការដែលក្រុមរបស់អ្នកបដិសេធ(មិនជឿ)ចំពោះអ្នក ដូចដែលបណ្តាអ្នកដែលមានឆន្ទៈមុះមុតក្នុងចំណោមអ្នកនាំសារទាំងឡាយបានអត់ធ្មត់ គឺព្យាការីនួហ ព្យាការីអ៊ីព្រហ៊ីម ព្យាការីមូសា និងព្យាការីអ៊ីសា ហើយចូរអ្នកកុំសុំឲ្យទណ្ឌកម្មឆាប់ធ្លាក់ទៅលើពួកគេឲ្យសោះ។ នៅថ្ងៃដែលពួកដែលបដិសេធក្នុងចំណោមក្រុមរបស់អ្នកបានឃើញទណ្ឌកម្មដែលគេបានសន្យាចំពោះពួកគេនៅថ្ងៃបរលោកនោះ ពួកគេមានអារម្មណ៍ថា ហាក់បីដូចជាពួកគេមិនបានរស់នៅលើលោកិយនេះទេ លើកលែងតែមួយរយៈពេលដ៏ខ្លីប៉ុណ្ណោះ ព្រោះតែទណ្ឌកម្មរបស់ពួកគេមានរយៈពេលយូរ។ គម្ពីរគួរអានដែលគេបានបញ្ចុះទៅឲ្យព្យាការីមូហាំម៉ាត់នេះ គឺជាការផ្សព្វផ្សាយដ៏គ្រប់គ្រាន់សម្រាប់មនុស្សលោកនិងពួកជិន។ ដូចនេះ គេមិនបំផ្លាញក្រុមណាមួយដោយការដាក់ទណ្ឌកម្មនោះឡើយ លើកលែងតែក្រុមដែលចាកឆ្ងាយពីការគោរពប្រតិបត្តិចំពោះអល់ឡោះ តាមរយៈការប្រឆាំងនិងការប្រព្រឹត្តល្មើសប៉ុណ្ណោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់