សូរ៉ា 46 · ជូស 26
Al-Ahqaf · 46:33
أَوَلَمْ يَرَوْا أَنَّ اللَّهَ الَّذِي خَلَقَ السَّمَاوَاتِ وَالْأَرْضَ وَلَمْ يَعْيَ بِخَلْقِهِنَّ بِقَادِرٍ عَلَىٰ أَنْ يُحْيِيَ الْمَوْتَىٰ ۚ بَلَىٰ إِنَّهُ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
តើពួកគេមិនបានឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះជាអ្នកដែលបានបង្កើតមេឃជាច្រើនជាន់ និងផែនដី ហើយទ្រង់មិនលំបាកក្នុងការបង្កើតវា គឺទ្រង់មានសមត្ថភាពគ្រប់ គ្រាន់ធ្វើឱ្យអ្នកដែលស្លាប់រស់ឡើងវិញនោះ? ពិតហើយ ទ្រង់ពិតជាមានអានុភាពលើអ្វីៗទាំងអស់។
តាហ្វសៀរ
តើពួកមុស្ហរីគីនដែលបដិសេធចំពោះការពង្រស់ឡើងវិញទាំងនោះមិនបានឃើញទេឬថា ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ដែលបានបង្កើតមេឃជាច្រើនជាន់និងផែនដី ហើយទ្រង់មិនអសមត្ថភាពក្នុងការបង្កើតពួកវាឡើយ ទោះបីថាវាធំធេងនិងធំទូលាយយ៉ាងនេះក្តី គឺទ្រង់ពិតជាមានសមត្ថភាពអាចពង្រស់អ្នកដែលស្លាប់ឲ្យរស់ឡើងវិញដើម្បីធ្វើការជំនុំជម្រះ និងទទួលការតបស្នងនោះ? ពិតមែនហើយ ជាការពិតណាស់ ទ្រង់ពិតជាមានសមត្ថភាពអាចពង្រស់ពួកគេឲ្យរស់ឡើងវិញបាន។ ពិតប្រាកដណាស់ ទ្រង់ជាអ្នកដែលមានអានុភាពលើអ្វីៗទាំងអស់។ ដូច្នេះ ទ្រង់មិនអសមត្ថភាពក្នុងការពង្រស់អ្នកស្លាប់ឲ្យរស់ឡើងវិញនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល