សូរ៉ា 46 · ជូស 26
Al-Ahqaf · 46:27
وَلَقَدْ أَهْلَكْنَا مَا حَوْلَكُمْ مِنَ الْقُرَىٰ وَصَرَّفْنَا الْآيَاتِ لَعَلَّهُمْ يَرْجِعُونَ
ហើយជាការពិតណាស់ យើងបានបំផ្លាញភូមិស្រុកមួយ ចំនួនដែលនៅជុំវិញពួកអ្នក ហើយយើងបានបង្ហាញភស្ដុតាងនានា (ដល់ពួកគេ) សង្ឃឹមថា ពួកគេនឹងវិលត្រឡប់។
តាហ្វសៀរ
ហើយពិតប្រាកដណាស់ យើងបានបំផ្លាញភូមិឋានជាច្រើននៅជុំវិញពួកអ្នក(ឱអ្នកស្រុកម៉ាក្កះ)។ ជាការពិតណាស់ យើងបានបំផ្លាញពួកអាទ ពួកសាមូទ ក្រុមរបស់ព្យាការីលូត និងពួកអ្នកស្រុកម៉ាទយ៉ាន់ ហើយយើងបានបង្ហាញភស្តុតាងនិងអំណះអំណាងគ្រប់បែបយ៉ាងទៅកាន់ពួកគេ សង្ឃឹមថា ពួកគេនឹងវិលត្រលប់(បោះបង់)ចេញពីភាពគ្មានជំនឿរបស់ពួកគេវិញ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល