សូរ៉ា 46 · ជូស 26

Al-Ahqaf · 46:24

فَلَمَّا رَأَوْهُ عَارِضًا مُسْتَقْبِلَ أَوْدِيَتِهِمْ قَالُوا هَٰذَا عَارِضٌ مُمْطِرُنَا ۚ بَلْ هُوَ مَا اسْتَعْجَلْتُمْ بِهِ ۖ رِيحٌ فِيهَا عَذَابٌ أَلِيمٌ

ហើយនៅពេលដែលពួកគេបានឃើញវា(ទារុណកម្ម)ដូច ជាដុំពពកដ៏ធំតម្រង់ទៅកាន់ជ្រលងភ្នំរបស់ពួកគេ ពួកគេបែរជានាំ គ្នានិយាយថាៈ នេះគឺជាដុំពពកដែលនាំទឹកភ្លៀងមកឱ្យពួកយើង។ ផ្ទុយទៅវិញវាគឺជាទារុណកម្មដែលពួកអ្នកបានសុំឱ្យកើតឡើងភ្លាមៗនោះ។ វាគឺជាខ្យល់ដែលផ្ទុកដោយទារុណកម្មដ៏ឈឺចាប់បំផុត។

តាហ្វសៀរ

ហើយនៅពេលដែលទណ្ឌកម្មដែលពួកគេសុំឲ្យវាឆាប់មកដល់នោះ បានមកដល់ពួកគេ នៅពេលនោះ ពួកគេបានឃើញវា(ទណ្ឌកម្ម)ប្រៀបដូចជាដុំពពកដ៏ក្រាស់ឃ្មឹកនៅលើមេឃតម្រង់ទៅកាន់ជ្រលងភ្នំរបស់ពួកគេ។ ពួកគេនាំគ្នានិយាយថាៈ ដុំពពកដ៏ធំនេះបាននាំទឹកភ្លៀងមកកាន់ពួកយើងហើយ។ ព្យាការីហ៊ូទបាននិយាយទៅកាន់ពួកគេថាៈ វាមិនដូចអ្វីដែលពួកអ្នកនឹកស្មាននោះទេ ដែលថា វាជាដុំពពកដែលនាំទឹកភ្លៀងមកកាន់ពួកអ្នកនោះ។ ផ្ទុយទៅវិញ វាគឺជាទណ្ឌកម្មដែលពួកអ្នកបានសុំឲ្យវាឆាប់កើតឡើងនោះហើយ។ ពិតណាស់ វាគឺជាខ្យល់ដែលផ្ទុកទៅដោយទណ្ឌកម្មដ៏ឈឺចាប់បំផុតនៅក្នុងនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់