សូរ៉ា 46 · ជូស 26
Al-Ahqaf · 46:15
وَوَصَّيْنَا الْإِنْسَانَ بِوَالِدَيْهِ إِحْسَانًا ۖ حَمَلَتْهُ أُمُّهُ كُرْهًا وَوَضَعَتْهُ كُرْهًا ۖ وَحَمْلُهُ وَفِصَالُهُ ثَلَاثُونَ شَهْرًا ۚ حَتَّىٰ إِذَا بَلَغَ أَشُدَّهُ وَبَلَغَ أَرْبَعِينَ سَنَةً قَالَ رَبِّ أَوْزِعْنِي أَنْ أَشْكُرَ نِعْمَتَكَ الَّتِي أَنْعَمْتَ عَلَيَّ وَعَلَىٰ وَالِدَيَّ وَأَنْ أَعْمَلَ صَالِحًا تَرْضَاهُ وَأَصْلِحْ لِي فِي ذُرِّيَّتِي ۖ إِنِّي تُبْتُ إِلَيْكَ وَإِنِّي مِنَ الْمُسْلِمِينَ
ហើយយើងបានណែនាំមនុស្សលោកឱ្យធ្វើល្អចំពោះឪពុក ម្ដាយរបស់គេ។ ម្ដាយរបស់គេបានពពោះគេដោយលំបាក និងបាន ប្រសូតគេដោយលំបាកបំផុត។ ហើយការពពោះគេ និងការឈប់ បំបៅគេគឺមានរយៈពេលសាមសិបខែ។ លុះនៅពេលដែលគេធំដឹង ក្ដី និងនៅពេលដែលគេគ្រប់អាយុសែសិបឆ្នាំ គេបានបួងសួងសុំថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាធ្វើឱ្យខ្ញុំចេះដឹងគុណចំពោះនៀកម៉ាត់ របស់ទ្រង់ដែលទ្រង់បានប្រទានមកលើរូបខ្ញុំ និងទៅលើឪពុកម្ដាយ របស់ខ្ញុំ និងដើម្បីឱ្យខ្ញុំធ្វើអំពើល្អត្រឹមត្រូវដែលទ្រង់ពេញចិត្ដវា ហើយសូមទ្រង់មេត្ដាជួយកែលំអរូបខ្ញុំនៅក្នុងវង្សត្រកូលរបស់ខ្ញុំ ផង។ ពិតប្រាកដណាស់ ខ្ញុំបានសារភាពទោសកំហុសចំពោះទ្រង់ (ដែលខ្ញុំបានសាងកន្លងមក) ហើយពិតប្រាកដណាស់ ខ្ញុំស្ថិតក្នុង ចំណោមអ្នកដែលប្រគល់ខ្លួនចំពោះទ្រង់។
តាហ្វសៀរ
ហើយយើងបានដាក់បទបញ្ជាយ៉ាងតឹងរឹងមួយចំពោះមនុស្សលោកឲ្យធ្វើល្អទៅចំពោះឪពុកម្តាយរបស់គេ ដោយត្រូវកតញ្ញូចំពោះគាត់ទាំងពីរទាំងក្នុងពេលដែលគាត់ទាំងពីរនៅមានជីវិតរស់នៅ និងទាំងពេលបន្ទាប់ពីគាត់ទាំងពីរបានស្លាប់នូវអ្វីដែលមិនផ្ទុយពីច្បាប់បញ្ញត្តិឥស្លាម និងជាពិសេស គឺចំពោះម្តាយរបស់គេដែលបានពពោះគេយ៉ាងលំបាក និងបានប្រសូត្រគេមកយ៉ាងលំបាកបំផុត។ ហើយរយៈពេលនៃការពពោះដែលគេស្ថិតនៅក្នុងផ្ទៃម្តាយរបស់គេ និងរយៈពេលបំបៅដោះរហូតដល់ឈប់បំបៅ គឺមានរយៈពេលសាមសិបខែ។ លុះដល់ពេលដែលគេមានកម្លាំងពេញលេញ ទាំងប្រាជ្ញារបស់គេ និងកាយសម្បទារបស់គេ ហើយបានឈានដល់អាយុសែសិបឆ្នាំនោះ គេបានបួងសួងថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាឲ្យខ្ញុំចេះដឹងគុណចំពោះឧបការគុណរបស់ទ្រង់ដែលទ្រង់បានប្រទានមកឲ្យខ្ញុំ និងប្រទានឲ្យឪពុកម្តាយរបស់ខ្ញុំផងចុះ ហើយសូមទ្រង់មេត្តាឲ្យខ្ញុំធ្វើនូវអំពើល្អដែលទ្រង់ពេញចិត្ត ហើយសូមទ្រង់ទទួលយកវាអំពីខ្ញុំផងចុះ។ ហើយសូមទ្រង់មេត្តាកែលម្អរូបខ្ញុំនៅចំពោះកូនចៅរបស់ខ្ញុំផងចុះ។ ពិតប្រាកដណាស់ ខ្ញុំសូមសារភាពកំហុសចំពោះទ្រង់នូវបាបកម្មទាំងឡាយរបស់ខ្ញុំ ហើយពិតប្រាកដណាស់ រូបខ្ញុំស្ថិតក្នុងចំណោមអ្នកដែលគោរពស្តាប់តាមការបង្គាប់របស់ទ្រង់ ដោយប្រគល់ខ្លួនចាំទទួលនូវបទបញ្ជាទាំងឡាយរបស់ទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល