សូរ៉ា 45 · ជូស 25
Al-Jathiyah · 45:5
وَاخْتِلَافِ اللَّيْلِ وَالنَّهَارِ وَمَا أَنْزَلَ اللَّهُ مِنَ السَّمَاءِ مِنْ رِزْقٍ فَأَحْيَا بِهِ الْأَرْضَ بَعْدَ مَوْتِهَا وَتَصْرِيفِ الرِّيَاحِ آيَاتٌ لِقَوْمٍ يَعْقِلُونَ
ហើយការផ្លាស់ប្ដូររវាងពេលយប់និងពេលថ្ងៃ និងលាភ សក្ការៈ(ទឹកភ្លៀង)ដែលអល់ឡោះបានបញ្ចុះពីលើមេឃ ហើយ ដោយសារវាទ្រង់បានធ្វើឱ្យដីមានជីវិតឡើងវិញបន្ទាប់ពីការស្លាប់ (គ្មានជីជាតិ)របស់វា ព្រមទាំងការផ្លាស់ប្ដូរទិសរបស់ខ្យល់នោះ ជាភស្ដុតាងៗសម្រាប់ក្រុមដែលស្វែងយល់។
តាហ្វសៀរ
ហើយនៅក្នុងការផ្លាស់ប្តូរពេលយប់និងពេលថ្ងៃ និងនៅក្នុងការដែលអល់ឡោះទ្រង់បញ្ចុះទឹកភ្លៀងពីលើមេឃ ហើយតាមរយៈទឹកភ្លៀងនេះ ទ្រង់បានធ្វើឲ្យដីរស់ឡើងវិញដោយបណ្តុះឲ្យមានរុក្ខជាតិដុះចេញពីវាឡើងវិញ ក្រោយពីដីនោះបានស្លាប់(ស្ងួតហួតហែង)គ្មានរុក្ខជាតិសោះ ហើយនិងនៅក្នុងការផ្លាស់ប្តូរទិសខ្យល់ ដោយម្តងបក់ពីទិសនេះ ម្តងបក់ពីទិសនោះដើម្បីជាប្រយោជន៍សម្រាប់ពួកអ្នក ទាំងអស់នោះ គឺសុទ្ធតែជាសញ្ញាភស្តុតាងសម្រាប់ក្រុមដែលមានប្រាជ្ញាចេះគិតពិចារណា ដោយពួកគេយកវាធ្វើជាភស្តុតាងបញ្ជាក់ទៅលើភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ និង(បញ្ជាក់ពី)សមត្ថភាពរបស់ទ្រង់ក្នុងការពង្រស់ឲ្យរស់ឡើងវិញ ហើយនិងបញ្ជាក់ពីសមត្ថភាពរបស់ទ្រង់លើអ្វីៗគ្រប់យ៉ាង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល