សូរ៉ា 45 · ជូស 25
Al-Jathiyah · 45:28
وَتَرَىٰ كُلَّ أُمَّةٍ جَاثِيَةً ۚ كُلُّ أُمَّةٍ تُدْعَىٰ إِلَىٰ كِتَابِهَا الْيَوْمَ تُجْزَوْنَ مَا كُنْتُمْ تَعْمَلُونَ
ហើយអ្នក(មូហាំម៉ាត់)នឹងឃើញរាល់ប្រជាជាតិទាំងអស់ លុតជង្គង់ក្រាប(រង់ចាំការកាត់ក្ដី)។ រាល់ប្រជាជាតិទាំងនោះនឹង ត្រូវគេហៅទៅកាន់សៀវភៅកំណត់ហេតុរបស់ពួកគេ។ នៅថ្ងៃ នោះពួកអ្នកនឹងត្រូវគេតបស្នងនូវអ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដ។
តាហ្វសៀរ
ហើយនៅក្នុងថ្ងៃនោះ អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)នឹងឃើញប្រជាជាតិទាំងអស់លុតជង្គង់ចុះ ដោយរង់ចាំមើល ថាតើទ្រង់នឹងធ្វើដូចម្តេចចំពោះពួកគេ។ រាល់ប្រជាជាតិទាំងអស់ត្រូវបានគេកោះហៅឲ្យទៅទទួលបញ្ជីកត់ត្រាទង្វើរបស់ពួកគេដែលម៉ាឡាអ៊ីកាត់”ហាហ្វាហ្ស៊ោះ”បានកត់ត្រាទុក។ នៅថ្ងៃនេះ ពួកអ្នក(ឱមនុស្សលោកទាំងឡាយ)នឹងត្រូវគេតបស្នងចំពោះទង្វើទាំងឡាយរបស់ពួកអ្នកដែលពួកអ្នកបានសាងនៅលើលោកិយ ទាំងទង្វើល្អ និងទង្វើអាក្រក់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល