សូរ៉ា 43 · ជូស 25

Az-Zukhruf · 43:84

وَهُوَ الَّذِي فِي السَّمَاءِ إِلَٰهٌ وَفِي الْأَرْضِ إِلَٰهٌ ۚ وَهُوَ الْحَكِيمُ الْعَلِيمُ

ហើយទ្រង់គឺជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិត ប្រាកដនៅលើមេឃ និងជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិត ប្រាកដនៅលើផែនដី។ ហើយទ្រង់មហាគតិបណ្ឌិត មហាដឹង។

តាហ្វសៀរ

ហើយទ្រង់ គឺជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដនៅលើមេឃ និងជាម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដនៅលើផែនដី។ ហើយទ្រង់មហាគតិបណ្ឌិតបំផុតក្នុងការបង្កើត ការកំណត់ និងការចាត់ចែងរបស់ទ្រង់ ហើយទ្រង់មហាដឹងបំផុតចំពោះស្ថានភាពនៃខ្ញុំបម្រើរបស់ទ្រង់។ គ្មានអ្វីមួយអំពីរឿងនោះអាចលាក់បាំងពីទ្រង់បានឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់

Az-Zukhruf 43:84 · Tlawati