សូរ៉ា 43 · ជូស 25
Az-Zukhruf · 43:81
قُلْ إِنْ كَانَ لِلرَّحْمَٰنِ وَلَدٌ فَأَنَا أَوَّلُ الْعَابِدِينَ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ប្រសិនបើម្ចាស់មហា សប្បុរសមានកូនប្រុសពិតមែននោះ គឺខ្ញុំជាអ្នកគោរពសក្ការៈ (ចំពោះកូននោះ)មុនគេបង្អស់។
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកដែលថាអល់ឡោះជាម្ចាស់ទ្រង់មានបុត្រី(អល់ឡោះមហាខ្ពង់ខ្ពស់ និងធំធេងបំផុតអំពីពាក្យសំដីដែលពួកគេបាននិយាយ)នោះថាៈ អល់ឡោះជាម្ចាស់ទ្រង់គ្មានបុត្រនោះទេ។ ទ្រង់មហាជ្រះស្អាត និងខ្ពង់ខ្ពស់បំផុតអំពីរឿងនោះ។ ហើយពិតប្រាកដណាស់ ខ្ញុំគឺជាអ្នកដែលគោរពសក្ការៈចំពោះអល់ឡោះ និងលើកតម្កើងចំពោះទ្រង់មុនគេបង្អស់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល