សូរ៉ា 43 · ជូស 25
Az-Zukhruf · 43:8
فَأَهْلَكْنَا أَشَدَّ مِنْهُمْ بَطْشًا وَمَضَىٰ مَثَلُ الْأَوَّلِينَ
ដូចេ្នះ យើងបានបំផ្លាញពួកដែលមានកម្លាំងខ្លាំងក្លាជាងពួក គេ(ពួកមូស្ហរីគីន)ទៅទៀត ហើយគំរូ(ទណ្ឌកម្ម)របស់ពួកជំនាន់ មុនក៏បានកើតឡើងរួចទៅហើយ។
តាហ្វសៀរ
ពិតប្រាកដណាស់ យើងបានបំផ្លាញពួកដែលមានកម្លាំងខ្លាំងក្លាជាងប្រជាជាតិទាំងនោះ(ពួកមុស្ហរីគីន)ទៅទៀត។ ដូច្នេះ គ្មានរឿងអ្វីដែលយើងអសមត្ថភាពក្នុងការបំផ្លាញពួកដែលទន់ខ្សោយជាងពួកទាំងនោះទៅទៀតនោះទេ។ ហើយនៅក្នុងគម្ពីរគួរអានក៏បានរៀបរាប់ពីរបៀបនៃការបំផ្លាញប្រជាជាតិជំនាន់មុនៗទាំងនោះផងដែរ ដូចជាពួកអាទ ពួកសាមូទ ក្រុមរបស់ព្យាការីលូត និងពួកអ្នកស្រុកម៉ាទយ៉ាន់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល