សូរ៉ា 43 · ជូស 25
Az-Zukhruf · 43:77
وَنَادَوْا يَا مَالِكُ لِيَقْضِ عَلَيْنَا رَبُّكَ ۖ قَالَ إِنَّكُمْ مَاكِثُونَ
ពួកគេបានស្រែកហៅថាៈ ឱម៉ាឡិក. ចូរឱ្យម្ចាស់របស់ អ្នកយកជីវិតពួកយើងចុះ(ដើម្បីពួកយើងរួចផុតពីទារុណកម្មនេះ)។ ម៉ាឡិកបានតបវិញថាៈ ពិតប្រាកដណាស់ ពួកអ្នករស់នៅទីនេះជា រៀងរហូត។
តាហ្វសៀរ
ហើយពួកគេបានស្រែកហៅឆ្មាំនរកដែលជាម៉ាឡាអ៊ីកាត់នោះថាៈ ឱម៉ាលិក! សូមអ្នកឲ្យម្ចាស់របស់អ្នកយកជីវិតយើងចុះដើម្បីឲ្យពួកយើងបានស្រាកស្រាន្តពីទណ្ឌកម្មនេះ។ ពេលនោះ ម៉ាឡាអ៊ីកាត់ម៉ាលិក ក៏បានតបទៅពួកគេវិញថាៈ ពិតប្រាកដណាស់ ពួកអ្នកត្រូវស្ថិតក្នុងទណ្ឌកម្មនេះជារៀងរហូតដោយមិនស្លាប់ឡើយ ហើយទណ្ឌកម្មនោះ ក៏គេមិនផ្អាកពីពួកអ្នកនោះដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល