សូរ៉ា 43 · ជូស 25

Az-Zukhruf · 43:65

فَاخْتَلَفَ الْأَحْزَابُ مِنْ بَيْنِهِمْ ۖ فَوَيْلٌ لِلَّذِينَ ظَلَمُوا مِنْ عَذَابِ يَوْمٍ أَلِيمٍ

ហើយក្រុមនានាក្នុងចំណោមពួកគេបានខ្វែងគំនិតគ្នា(ក្នុង រឿងអ៊ីសា) ។ ហើយភាពវិនាសអន្ដរាយចំពោះពួកដែលបានបំពាន គឺទារុណកម្មនៅថ្ងៃមួយយ៉ាងឈឺចាប់(ថ្ងៃបរលោក)។

តាហ្វសៀរ

ហើយក្រុមជាច្រើននៃពួកណាសរ៉នីមានការខ្វែងយោបល់គ្នាក្នុងរឿងព្យាការីអ៊ីសា ដោយអ្នកខ្លះនិយាយថាៈ គាត់គឺជាព្រះជាម្ចាស់ ខ្លះទៀតនិយាយថាៈ គាត់គឺជាបុត្ររបស់អល់ឡោះ ហើយអ្នកខ្លះទៀតនិយាយថាៈ ទាំងគាត់ និងម្តាយរបស់គាត់ គឺជាព្រះជាម្ចាស់។ ដូច្នេះ ភាពវិនាសអន្តរាយ គឺចំពោះពួកដែលបំពានលើខ្លួនអ្នក(ដោយពួកគេពណ៌នាចំពោះព្យាការីអ៊ីសាថា គឺជាព្រះ ឬជាបុត្ររបស់ព្រះ ឬជាព្រះត្រៃឯក)នោះ ដោយពួកគេនឹងទទួលនូវទណ្ឌកម្មដ៏សែនឈឺចាប់បំផុតដែលកំពុងតែរង់ចាំពួកគេនៅថ្ងៃបរលោក។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់

Az-Zukhruf 43:65 · Tlawati