សូរ៉ា 43 · ជូស 25
Az-Zukhruf · 43:63
وَلَمَّا جَاءَ عِيسَىٰ بِالْبَيِّنَاتِ قَالَ قَدْ جِئْتُكُمْ بِالْحِكْمَةِ وَلِأُبَيِّنَ لَكُمْ بَعْضَ الَّذِي تَخْتَلِفُونَ فِيهِ ۖ فَاتَّقُوا اللَّهَ وَأَطِيعُونِ
ហើយនៅពេលអ៊ីសាបាននាំមកនូវភស្ដុតាងយ៉ាងច្បាស់ លាស់ជាច្រើន(មកកាន់អំបូរអ៊ីស្រាអែល)គាត់ក៏បានពោលថាៈ ជា ការពិតណាស់ ខ្ញុំបាននាំមកឱ្យពួកអ្នកនូវហ៊ិកម៉ាត់(ភាពជាណាពី) និងដើម្បីឱ្យខ្ញុំបញ្ជាក់ប្រាប់ពួកអ្នកនូវរឿងមួយចំនួន ដែលពួកអ្នក កំពុងខ្វែងគំនិតគ្នាអំពីវា។ ដូចេ្នះ ចូរពួកអ្នកកោតខ្លាចអល់ឡោះ និងប្រតិបត្ដិតាមខ្ញុំ។
តាហ្វសៀរ
ហើយនៅពេលដែលព្យាការីអ៊ីសាបានមកដល់ក្រុមរបស់គាត់ដោយនាំមកនូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់ដែលបញ្ជាក់ថា គាត់ជាអ្នកនាំសារ(របស់អល់ឡោះ) គាត់ក៏បានពោលទៅកាន់ពួកគេថាៈ ពិតប្រាកដណាស់ ខ្ញុំបាននាំមកនូវគតិបណ្ឌិតពីអល់ឡោះមកកាន់ពួកអ្នក ហើយខ្ញុំនឹងបញ្ជាក់ប្រាប់ពួកអ្នកនូវរឿងរ៉ាវមួយចំនួនដែលពួកអ្នកមានការខ្វែងយោបល់គ្នានៃកិច្ចការសាសនារបស់ពួកអ្នក។ ដូច្នេះ ចូរពួកអ្នកកោតខ្លាចអល់ឡោះជាម្ចាស់ដោយអនុវត្តន៍តាមនូវរាល់បទបញ្ជាទាំងឡាយរបស់ទ្រង់ និងជៀសវាងឲ្យឆ្ងាយពីប្រការទាំងឡាយណាដែលទ្រង់បានហាមឃាត់ ហើយចូរពួកអ្នកគោរពតាមខ្ញុំចំពោះអ្វីដែលខ្ញុំបានប្រើពួកអ្នក និងអ្វីដែលខ្ញុំហាមឃាត់ពួកអ្នក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល