សូរ៉ា 43 · ជូស 25
Az-Zukhruf · 43:61
وَإِنَّهُ لَعِلْمٌ لِلسَّاعَةِ فَلَا تَمْتَرُنَّ بِهَا وَاتَّبِعُونِ ۚ هَٰذَا صِرَاطٌ مُسْتَقِيمٌ
ហើយពិតប្រាកដណាស់ (ការចុះពីលើមេឃរបស់)គេ (អ៊ីសា)គឺជាសញ្ញាកំណត់នៃថ្ងៃបរលោក។ ដូចេ្នះ ចូរពួកអ្នកកុំ មន្ទិលសង្ស័យអំពីវាឱ្យសោះ ហើយពួកអ្នកត្រូវប្រតិបត្ដិតាមយើង។ នេះហើយគឺជាមាគ៌ាដែលត្រឹមត្រូវ។
តាហ្វសៀរ
ហើយពិតប្រាកដណាស់ ការចុះ(ពីលើមេឃ)មករបស់ព្យាការីអ៊ីសានៅសម័យកាលចុងក្រោយនៃលោកិយ(មុនថ្ងៃបរលោកកើតឡើង) គឺជាសញ្ញមួយក្នុងចំណោមសញ្ញាធំៗដែលបញ្ជាក់ពីការជិតមកដល់នៃថ្ងៃបរលោក។ ដូច្នេះ ចូរពួកអ្នកកុំមានការមន្ទិលសង្ស័យអំពីការកើតឡើងនៃថ្ងៃបរលោក។ ហើយចូរពួកអ្នកប្រតិបត្តិតាមខ្ញុំ(ព្យាការីមូហាំម៉ាត់)ចំពោះអ្វីដែលខ្ញុំបាននាំមកពីអល់ឡោះមកកាន់ពួកអ្នក។ អ្វីដែលខ្ញុំបាននាំមកកាន់ពួកអ្នកនេះហើយ គឺជាមាគ៌ាដ៏ត្រឹមត្រូវដែលគ្មានភាពវៀចវេរឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល