សូរ៉ា 43 · ជូស 25
Az-Zukhruf · 43:56
فَجَعَلْنَاهُمْ سَلَفًا وَمَثَلًا لِلْآخِرِينَ
ហើយយើងបានយកពួកគេធ្វើជាគំរូ និងធ្វើជាឧទាហរណ៍ សម្រាប់មនុស្សជំនាន់ក្រោយ។
តាហ្វសៀរ
ហើយយើងបានយកហ្វៀរអោន និងក្រុមមន្ត្រីរបស់គេធ្វើជាអ្នកនាំមុខគេដែលបន្សល់ទុកកេរ្តិ៍ដំណែលសម្រាប់មនុស្សលោក និងសម្រាប់ពួកដែលប្រឆាំងនៃក្រុមរបស់អ្នក ហើយយើងបានយកពួកគេធ្វើជាមេរៀនសម្រាប់អ្នកដែលយកវាធ្វើជាមេរៀន ដើម្បីកុំឲ្យពួកគេធ្វើនូវទង្វើរបស់ពួកគេ(ហ្វៀរអោន និងបក្សពួក) ដែលជាហេតុនាំឲ្យពួកគេទទួលទណ្ឌកម្មដូចជាពួកនោះដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល