សូរ៉ា 43 · ជូស 25
Az-Zukhruf · 43:4
وَإِنَّهُ فِي أُمِّ الْكِتَابِ لَدَيْنَا لَعَلِيٌّ حَكِيمٌ
ហើយពិតប្រាកដណាស់ វា(គម្ពីរគួរអាន)មាននៅក្នុងគម្ពីរ ដើម(ឡាវហុលម៉ះហ្វ៊ូស)ដែលនៅជាមួយយើង គឺពិតជាខ្ពង់ខ្ពស់ ពោរពេញទៅដោយគតិបណ្ឌិត។
តាហ្វសៀរ
ហើយពិតប្រាកដណាស់ គម្ពីរគួរអាននេះ គឺស្ថិតនៅក្នុងសៀវភៅកំណត់ត្រាឡាវហ៊ុលម៉ះហ្វ៊ូស ដែលមានលក្ខណៈខ្ពង់ខ្ពស់បំផុត និងពោរពេញទៅដោយគតិបណ្ឌិត។ ជាការពិតណាស់ បណ្តាវាក្យខណ្ឌរបស់វា គឺមានលក្ខណៈសុក្រិតបំផុតទាំងបទបញ្ជា និងការហាមឃាត់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល