សូរ៉ា 43 · ជូស 25
Az-Zukhruf · 43:39
وَلَنْ يَنْفَعَكُمُ الْيَوْمَ إِذْ ظَلَمْتُمْ أَنَّكُمْ فِي الْعَذَابِ مُشْتَرِكُونَ
ហើយ(ក្ដីសង្ឃឹមរបស់ពួកគេ)នឹងមិនផ្ដល់ផលប្រយោជន៍ សម្រាប់ពួកអ្នកជាដាច់ខាតនៅថ្ងៃនេះ ដោយសារពួកអ្នកបានបំពាន (លើខ្លួនឯង)។ ពិតប្រាកដណាស់ ពួកអ្នកនឹងស្ថិតក្នុងទារុណកម្មជា មួយគ្នាពុំខានឡើយ។
តាហ្វសៀរ
អល់ឡោះជាម្ចាស់ទ្រង់បានមានបន្ទូលទៅកាន់ពួកគ្មានជំនឿនៅថ្ងៃបរលោកថាៈ ការទទួលទណ្ឌកម្មរួមគ្នារបស់ពួកអ្នក មិនបានផ្តល់ផលប្រយោជន៍អ្វីសម្រាប់ពួកអ្នកនៅក្នុងថ្ងៃនេះឡើយ។ ពិតប្រាកដណាស់ ពួកអ្នកបានបំពានលើខ្លួនឯង ដោយការធ្វើស្ហ៊ីរិក និងការប្រព្រឹត្តល្មើស។ ជាការពិតណាស់ ព្រះនានារបស់ពួកអ្នកអាចមកទទួលទណ្ឌកម្មជំនួសពួកអ្នកបានជាដាច់ខាត សូម្បីតែបន្តិច។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល