សូរ៉ា 43 · ជូស 25

Az-Zukhruf · 43:37

وَإِنَّهُمْ لَيَصُدُّونَهُمْ عَنِ السَّبِيلِ وَيَحْسَبُونَ أَنَّهُمْ مُهْتَدُونَ

ហើយពិតប្រាកដណាស់ ពួកវា(ស្ហៃតន)នឹងរារាំងពួកគេ អំពីមាគ៌ាដែលត្រឹមត្រូវ ដោយពួកគេគិតថា ពិតប្រាកដណាស់ ពួក គេជាអ្នកទទួលបានការចង្អុលបង្ហាញ។

តាហ្វសៀរ

ហើយពិតប្រាកដណាស់ គូកន(ស្ហៃតន)ដែលគ្រប់គ្រងទៅលើពួកដែលងាកចេញពីគម្ពីរគួរអានទាំងនោះ នឹងរារាំងពួកគេពីសាសនាអល់ឡោះ។ ដូច្នេះ ពួកគេមិនអាចគោរពតាមការបង្គាប់ប្រើរបស់អល់ឡោះជាម្ចាស់នោះឡើយ ហើយពួកគេក៏មិនជៀសឆ្ងាយពីបម្រាមទាំងឡាយរបស់ទ្រង់នោះដែរ។ ហើយពួកគេគិតស្មានថា ពិតណាស់ ពួកគេជាអ្នកដែលទទួលបានការចង្អុលបង្ហាញទៅកាន់សេចក្តីពិត។ ដូច្នោះហើយ ទើបពួកគេមិនបានសារភាពកំហុសអំពីភាពវង្វេងរបស់ពួកគេនោះឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់

Az-Zukhruf 43:37 · Tlawati