សូរ៉ា 43 · ជូស 25

Az-Zukhruf · 43:35

وَزُخْرُفًا ۚ وَإِنْ كُلُّ ذَٰلِكَ لَمَّا مَتَاعُ الْحَيَاةِ الدُّنْيَا ۚ وَالْآخِرَةُ عِنْدَ رَبِّكَ لِلْمُتَّقِينَ

ព្រមទាំងមានការតុបតែងដោយមាសទៀតផង។ ហើយ ទាំងអស់នោះគ្មានអ្វីក្រៅពីការលំអសប្បាយសម្រាប់ជីវិតលោកិយឡើយ។ រីឯ(សុភមង្គល)នៅជាមួយម្ចាស់របស់អ្នកនាថ្ងៃបរលោក វិញ គឺសម្រាប់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះប៉ុណ្ណោះ។

តាហ្វសៀរ

ហើយយើងនឹងប្រទានឲ្យពួកគេនូវរបស់ទាំងនោះ(ដែលធ្វើ)អំពីមាស។ ហើយរបស់ទាំងអស់នេះ គ្មានអ្វីក្រៅពីជាការលម្អសម្រាប់ជីវិតលោកិយប៉ុណ្ណោះ ហើយផលប្រយោជន៍របស់វា គឺតិចតួចបំផុត ពីព្រោះវាមិនអាចគង់វង្សជារៀងរហូតនោះទេ។ រីឯការសោយសុខនៅថ្ងៃបរលោកដែលនៅជាមួយម្ចាស់របស់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់)វិញ គឺវាល្អប្រពៃបំផុតសម្រាប់បណ្តាអ្នកដែលកោតខ្លាចអល់ឡោះដោយគោរពតាមការបង្គាប់ប្រើរបស់ទ្រង់ និងជៀសឆ្ងាយពីបម្រាមទាំងឡាយរបស់ទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់