សូរ៉ា 43 · ជូស 25

Az-Zukhruf · 43:28

وَجَعَلَهَا كَلِمَةً بَاقِيَةً فِي عَقِبِهِ لَعَلَّهُمْ يَرْجِعُونَ

ហើយគាត់(អ៊ីព្រហ៊ីម)បានចាត់ទុកវា(لاَ إِلَهَ إِلاَّ اللهُ: គ្មាន ទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះ)ជា ពាក្យសំដីដែលមិនសាបសូន្យសម្រាប់អ្នកជំនាន់ក្រោយរបស់គាត់។ សង្ឃឹមថាពួកគេនឹងវិលត្រឡប់(ទៅគោរពអល់ឡោះ)វិញ។

តាហ្វសៀរ

ហើយព្យាការីអ៊ីព្រហ៊ីមបានបន្សល់ទុកកាលីម៉ះតាវហេទ(ពាក្យដែលទទួលស្គាល់ពីភាពជាម្ចាស់តែមួយគត់របស់អល់ឡោះ) គឺពាក្យ لا إله إلا الله (គ្មានទេម្ចាស់ដែលត្រូវគោរពសក្ការៈដ៏ពិតប្រាកដ គឺមានតែអល់ឡោះ) ឲ្យក្លាយជាពាក្យមួយដែលនៅគង់វង្សសម្រាប់ពូជពង្សរបស់គាត់បន្ទាប់ពីគាត់។ ដូច្នេះក្នុងចំណោមពួកគេ គឺនៅតែមានជានិច្ចនូវអ្នកដែលគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់តែមួយគត់ ដោយមិនធ្វើស្ហ៊ីរិក(ពហុទេពនិយម)ចំពោះទ្រង់នូវអ្វីមួយនោះ។ សង្ឃឹមថា ពួកគេនឹងវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់វិញដោយការសារភាពកំហុសពីអំពើស្ហ៊ីរិក និងការប្រព្រឹត្តល្មើសទាំងឡាយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់