សូរ៉ា 43 · ជូស 25
Az-Zukhruf · 43:17
وَإِذَا بُشِّرَ أَحَدُهُمْ بِمَا ضَرَبَ لِلرَّحْمَٰنِ مَثَلًا ظَلَّ وَجْهُهُ مُسْوَدًّا وَهُوَ كَظِيمٌ
ហើយនៅពេលដែលគេប្រាប់ដំណឹងដល់អ្នកណាម្នាក់ក្នុង ចំណោមពួកគេនូវអ្វី(កូនស្រី)ដែលគេបានប្រដូចនឹងម្ចាស់មហា សប្បុរសនោះ មុខរបស់គេប្រែជាខ្មៅ ហើយគេពោរពេញទៅដោយ ភាពទុក្ខសោក។
តាហ្វសៀរ
ហើយនៅពេលដែលគេផ្តល់ដំណឹងដល់នរណាម្នាក់ក្នុងចំណោមពួកគេ ថារូបគេទទួលបានកូនស្រីដែលគេភ្ជាប់ទៅនឹងម្ចាស់របស់គេ(ចោទថាជាបុត្រីរបស់អល់ឡោះ)នោះ មុខរបស់គេប្រែទៅជាពណ៌ខ្មៅដោយសារទុក្ខព្រួយនិងពិបាកចិត្តដ៏ធ្ងន់ធ្ងរ ហើយនិងពោពេញទៅដោយកំហឹង។ ដូច្នេះ ចុះហេតុដូចម្តេចបានជារូបគេភ្ជាប់ទៅនឹងម្ចាស់របស់គេនូវអ្វីដែលរូបគេមិនពេញចិត្តនៅពេលដែលគេផ្តល់ដំណឹងនោះដល់រូបគេ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល