សូរ៉ា 42 · ជូស 25

Ash-Shura · 42:7

وَكَذَٰلِكَ أَوْحَيْنَا إِلَيْكَ قُرْآنًا عَرَبِيًّا لِتُنْذِرَ أُمَّ الْقُرَىٰ وَمَنْ حَوْلَهَا وَتُنْذِرَ يَوْمَ الْجَمْعِ لَا رَيْبَ فِيهِ ۚ فَرِيقٌ فِي الْجَنَّةِ وَفَرِيقٌ فِي السَّعِيرِ

ហើយដូច្នោះដែរ យើងបានបញ្ចុះគម្ពីរគួរអានជាភាសា អារ៉ាប់ឱ្យអ្នក(មូហាំម៉ាត់) ដើម្បីឱ្យអ្នកដាស់តឿនព្រមានដល់អ្នក ដែលរស់នៅក្នុងទីក្រុងម៉ាក្កះនិងអ្នកដែលរស់នៅជុំវិញវា ហើយនិង ដើម្បីឱ្យអ្នកដាស់តឿនព្រមាន(ពីទារុណកម្ម)នៅថ្ងៃប្រមូលផ្ដុំ(ថ្ងៃ បរលោក)ដែលគ្មានការសង្ស័យចំពោះវាឡើយ។ មនុស្សមួយក្រុម ចូលឋានសួគ៌ និងមួយក្រុមទៀតចូលទៅក្នុងភ្លើងនរកដែលឆេះ យ៉ាងសន្ធោសន្ធៅ។

តាហ្វសៀរ

ហើយដូចដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់បណ្តាព្យាការីទាំងឡាយមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ដូច្នោះដែរ យើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នកនូវគម្ពីរគួរអានជាភាសាអារ៉ាប់ ដើម្បីឲ្យអ្នកដាស់តឿនព្រមានដល់អ្នកស្រុកម៉ាក្កះ និងភូមិឋានអារ៉ាប់ទាំងឡាយដែលនៅជុំវិញនោះ ហើយនិងសម្រាប់មនុស្សលោកទាំងអស់ផងដែរ។ ហើយចូរអ្នកបន្លាចមនុស្សលោកឲ្យពួកគេខ្លាចថ្ងៃបរលោក គឺថ្ងៃដែលអល់ឡោះជាម្ចាស់ទ្រង់ប្រមូលផ្តុំទាំងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយទាំងអស់នៅទីកន្លែងតែមួយដើម្បីធ្វើការជំនុំជម្រះ និងផ្តល់ការតបស្នង។ ថ្ងៃនោះនឹងកើតឡើងយ៉ាងពិតប្រាកដដោយគ្មានការសង្ស័យឡើយ ហើយមនុស្សលោកនៅថ្ងៃនោះ ត្រូវបានបែងចែកទៅជាពីរក្រុមគឺ ៖ មួយក្រុមនៅក្នុងឋានសួគ៌ ដែលពួកគេ គឺជាបណ្តាអ្នកដែលមានជំនឿ ហើយមួយក្រុមទៀតស្ថិតនៅក្នុងឋាននរក ដែលពួកគេ គឺជាពួកគ្មានជំនឿ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់