សូរ៉ា 41 · ជូស 25
Fussilat · 41:47
۞ إِلَيْهِ يُرَدُّ عِلْمُ السَّاعَةِ ۚ وَمَا تَخْرُجُ مِنْ ثَمَرَاتٍ مِنْ أَكْمَامِهَا وَمَا تَحْمِلُ مِنْ أُنْثَىٰ وَلَا تَضَعُ إِلَّا بِعِلْمِهِ ۚ وَيَوْمَ يُنَادِيهِمْ أَيْنَ شُرَكَائِي قَالُوا آذَنَّاكَ مَا مِنَّا مِنْ شَهِيدٍ
ដំណឹងនៃថ្ងៃបរលោកគឺត្រូវវិលត្រឡប់ទៅចំពោះទ្រង់តែ មួយគត់។ ហើយគ្រប់ផ្លែឈើដែលចេញពីស្រទាប់របស់វា និងសត្វ លោកភេទញីណាមានផ្ទៃពោះនិងកើតកូននោះ គឺសុទ្ធតែស្ថិតក្រោម ការដឹងរបស់ទ្រង់។ ហើយនៅថ្ងៃដែលទ្រង់ហៅពួកគេ(ពួកមូស្ហរី-គីន)ថាៈ តើឯណាទៅដៃគូរបស់យើង(ដែលពួកអ្នកធ្លាប់គោរព សក្ការៈផេ្សងពីយើង)នោះ? ពួកគេបានតបវិញថាៈ ពួកយើងសូម ជំរាបទ្រង់ថាៈ គ្មាននរណាម្នាក់ក្នុងចំណោមពួកយើងធ្វើសាក្សី(ថា ទ្រង់មានដៃគូ)នោះឡើយ។
តាហ្វសៀរ
ដំណឹងនៃថ្ងៃបរលោក គឺវិលត្រឡប់ទៅកាន់អល់ឡោះជាម្ចាស់តែមួយគត់។ ដូចនេះ គឺមានតែទ្រង់តែមួយអង្គគត់ដែលដឹងថា តើថ្ងៃបរលោកនឹងកើតឡើងនៅពេលណា ដោយគ្មាននរណាម្នាក់ក្រៅពីទ្រង់ដែលដឹងរឿងនេះឡើយ។ គ្មានផ្លែឈើអ្វីមួយដែលចេញអំពីស្រទាប់របស់វា ហើយក៏គ្មានសត្វលោកភេទញីណាពរពោះនិងកើតចេញនោះដែរ លើកលែងតែស្ថិតក្រោមការដឹងរបស់ទ្រង់ទាំងអស់។ គ្មានអ្វីមួយនៃរឿងទាំងនោះអាចរំលងពីទ្រង់បានឡើយ។ ហើយនៅថ្ងៃដែលអល់ឡោះនឹងស្រែកហៅពួកមុស្ហរីគីនដែលពួកគេធ្លាប់គោរពសក្ការៈទៅចំពោះរូបបដិមាទាំងឡាយរួមជាមួយនឹងទ្រង់ ជាការស្តីបន្ទោសពួកគេចំពោះការដែលពួកគេគោរពសក្ការៈរូបបដិមាទាំងនោះថាៈ តើដៃគូរបស់យើងដែលពួកអ្នកធ្លាប់អះអាងថា ពួកវាជាដៃគូរបស់យើងនោះ នៅឯណាទៅ? ពួកមុស្ហរីគីនទាំងនោះបានឆ្លើយថាៈ ពួកខ្ញុំព្រមទទួលស្គាល់នៅចំពោះមុខទ្រង់ថា នៅពេលនេះ គ្មាននរណាម្នាក់នៃពួកយើងធ្វើសាក្សីថា ជាការពិតណាស់ ទ្រង់មានដៃគូនោះទេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល