សូរ៉ា 41 · ជូស 24

Fussilat · 41:37

وَمِنْ آيَاتِهِ اللَّيْلُ وَالنَّهَارُ وَالشَّمْسُ وَالْقَمَرُ ۚ لَا تَسْجُدُوا لِلشَّمْسِ وَلَا لِلْقَمَرِ وَاسْجُدُوا لِلَّهِ الَّذِي خَلَقَهُنَّ إِنْ كُنْتُمْ إِيَّاهُ تَعْبُدُونَ

ហើយក្នុងចំណោមភស្ដុតាងទាំងឡាយ(ដែលបញ្ជាក់ពី អានុភាព)របស់ទ្រង់នោះ គឺពេលយប់និងពេលថ្ងៃ ព្រះអាទិត្យ និង ព្រះច័ន្ទ។ ចូរពួកអ្នកកុំស៊ូជូតចំពោះព្រះអាទិត្យ និងព្រះច័ន្ទឱ្យសោះ តែពួកអ្នកត្រូវស៊ូជូតចំពោះអល់ឡោះដែលជាអ្នកបង្កើតពួកវាវិញ ប្រសិនបើពួកអ្នកជាអ្នកដែលគោរពសក្ការៈចំពោះទ្រង់តែមួយ មែននោះ។

តាហ្វសៀរ

ហើយក្នុងចំណោមសញ្ញាភស្តុតាងរបស់អល់ឡោះជាម្ចាស់ដែលបញ្ជាក់ទៅលើភាពធំធេង និងភាពជាម្ចាស់តែមួយគត់របស់ទ្រង់នោះ គឺការផ្លាស់ប្តូរគ្នារវាងពេលយប់និងពេលថ្ងៃ ហើយនិងព្រះអាទិត្យនិងព្រះចន្ទ។ ចូរពួកអ្នក(ឱមនុស្សលោកទាំងឡាយ)កុំក្រាបស៊ូជោតចំពោះព្រះអាទិត្យ និងកុំក្រាបស៊ូជោតចំពោះព្រះចន្ទឲ្យសោះ ប៉ុន្តែពួកអ្នកត្រូវក្រាបស៊ូជោតចំពោះអល់ឡោះជាម្ចាស់តែមួយគត់ដែលបានបង្កើតពួកវាវិញ ប្រសិនបើពួកអ្នកជាអ្នកដែលគោរពសក្ការៈចំពោះទ្រង់យ៉ាងពិតប្រាកដមែននោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់