សូរ៉ា 41 · ជូស 24

Fussilat · 41:31

نَحْنُ أَوْلِيَاؤُكُمْ فِي الْحَيَاةِ الدُّنْيَا وَفِي الْآخِرَةِ ۖ وَلَكُمْ فِيهَا مَا تَشْتَهِي أَنْفُسُكُمْ وَلَكُمْ فِيهَا مَا تَدَّعُونَ

ពួកយើង(ម៉ាឡាអ៊ីកាត់)គឺជាអ្នកថែរក្សាពួកអ្នកក្នុង ការរស់នៅលើលោកិយ និងនៅថ្ងៃបរលោក(តាមបទបញ្ជារបស់ អល់ឡោះ)។ ហើយនៅក្នុងឋានសួគ៌នោះ ពួកអ្នកនឹងទទួលបាន នូវអ្វីដែលពួកអ្នកប៉ងប្រាថ្នា ហើយនៅក្នុងនោះដែរពួកអ្នកនឹង ទទួលបាននូវអ្វីដែលពួកអ្នកសុំ។

តាហ្វសៀរ

យើងគឺជាអ្នកគាំពារពួកអ្នកក្នុងឆាកជីវិតលោកិយ(របស់ពួកអ្នក) ព្រោះពិតណាស់ យើងបានគាំទ្រពួកអ្នក និងបានថែរក្សាពួកអ្នក ហើយពួកយើងក៏ជាអ្នកគាំពារពួកអ្នកផងដែរនៅថ្ងៃបរលោក។ ជាការពិតណាស់ ការគាំពាររបស់ពួកយើងចំពោះពួកអ្នក គឺនៅតែមានជានិច្ច។ ហើយនៅក្នុងឋានសួគ៌នោះ ពួកអ្នកនឹងបានទទួលបាននូវអ្វីដែលពួកអ្នកប៉ងប្រាថ្នានៃការសើយសុខ និងភាពសប្បាយរីករាយ ហើយពួកអ្នកនឹងទទួលបាននូវអ្វីដែលពួកអ្នកសុំ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់

Fussilat 41:31 · Tlawati