សូរ៉ា 41 · ជូស 24
Fussilat · 41:17
وَأَمَّا ثَمُودُ فَهَدَيْنَاهُمْ فَاسْتَحَبُّوا الْعَمَىٰ عَلَى الْهُدَىٰ فَأَخَذَتْهُمْ صَاعِقَةُ الْعَذَابِ الْهُونِ بِمَا كَانُوا يَكْسِبُونَ
ហើយចំណែកឯក្រុមសាមូដ គឺយើងបានចង្អុលបង្ហាញពួក គេ តែពួកគេបែរជាពេញចិត្ដនឹងភាពងងឹតជាងការចង្អុលបង្ហាញទៅ វិញ។ ហើយរន្ទះនៃទារុណកម្មដ៏អាម៉ាស់បានឆក់យកជីវិតពួកគេ ដោយសារតែអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ។
តាហ្វសៀរ
ចំណែកឯពួកសាមូទដែលជាក្រុមរបស់ព្យាការីសឡេះវិញ ពិតណាស់ យើងបានចង្អុលបង្ហាញពួកគេដោយបានបញ្ជាក់ប្រាប់នូវមាគ៌ាដ៏ត្រឹមត្រូវទៅកាន់ពួកគេ ប៉ុន្តែពួកគេបែរជាពេញចិត្តនឹងភាពវង្វេងជាងការចង្អុលបង្ហាញទៅកាន់សេចក្តីពិតទៅវិញ។ ពេលនោះ ទណ្ឌកម្មយ៉ាងអាម៉ាស់បំផុតបានឆក់យកជីវិតរបស់ពួកគេ ដោយសារតែការប្រឆាំងនិងការប្រព្រឹត្តល្មើសដែលពួកគេបានប្រព្រឹត្ត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល