សូរ៉ា 40 · ជូស 24
Ghafir · 40:8
رَبَّنَا وَأَدْخِلْهُمْ جَنَّاتِ عَدْنٍ الَّتِي وَعَدْتَهُمْ وَمَنْ صَلَحَ مِنْ آبَائِهِمْ وَأَزْوَاجِهِمْ وَذُرِّيَّاتِهِمْ ۚ إِنَّكَ أَنْتَ الْعَزِيزُ الْحَكِيمُ
ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាបញ្ចូលពួកគេទៅក្នុង ឋានសួគ៌អាត់និន ដែលទ្រង់បានសន្យាចំពោះពួកគេ និងអ្នកដែល បានសាងអំពើល្អត្រឹមត្រូវក្នុងចំណោមជីដូនជីតារបស់ពួកគេ និង ភរិយារបស់ពួកគេ ហើយនិងកូនចៅរបស់ពួកគេផង។ ពិតប្រាកដ ណាស់ ទ្រង់គឺជាម្ចាស់ដែលមហាខ្លាំងពូកែ មហាគតិបណ្ឌិត។
តាហ្វសៀរ
ហើយបណ្តាម៉ាឡាអ៊ីកាត់បានបួងសួងទៀតថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាបញ្ចូលបណ្តាអ្នកមានជំនឿទៅក្នុងឋានសួគ៌ដ៏អមតៈដែលទ្រង់បានសន្យាចំពោះពួកគេ ថានឹងបញ្ចូលពួកគេទៅក្នុងឋានសួគ៌នោះផង ហើយសូមទ្រង់មេត្តាបញ្ចូល(ទៅក្នុងឋានសួគ៌នោះ)ជាមួយពួកគេផងដែរនូវជីដូនជីតារបស់ពួកគេ ភរិយារបស់ពួកគេ និងកូនចៅរបស់ពួកគេដែលជាអ្នកបានសាងអំពើល្អដែរនោះផង។ ពិតប្រាកដណាស់ ទ្រង់ជាម្ចាស់មហាខ្លាំងពូកែដែលគ្មាននរណាម្នាក់អាចឈ្នះទ្រង់បានឡើយ ហើយទ្រង់ជាម្ចាស់ដែលមហាគតិបណ្ឌិតបំផុតក្នុងការកំណត់ និងការចាត់ចែងរបស់ទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល