សូរ៉ា 40 · ជូស 24

Ghafir · 40:78

وَلَقَدْ أَرْسَلْنَا رُسُلًا مِنْ قَبْلِكَ مِنْهُمْ مَنْ قَصَصْنَا عَلَيْكَ وَمِنْهُمْ مَنْ لَمْ نَقْصُصْ عَلَيْكَ ۗ وَمَا كَانَ لِرَسُولٍ أَنْ يَأْتِيَ بِآيَةٍ إِلَّا بِإِذْنِ اللَّهِ ۚ فَإِذَا جَاءَ أَمْرُ اللَّهِ قُضِيَ بِالْحَقِّ وَخَسِرَ هُنَالِكَ الْمُبْطِلُونَ

ហើយជាការពិតណាស់ យើងបានបញ្ជូនបណ្ដាអ្នកនាំសារ មុនអ្នក(មូហាំម៉ាត់)។ ក្នុងចំណោមពួកគេមានអ្នកខ្លះយើងបាន និទានប្រាប់អ្នក និងក្នុងចំណោមពួកគេទៀតមានអ្នកខ្លះយើងមិន បាននិទានប្រាប់អ្នកទេ។ ហើយចំពោះអ្នកនាំសារមិនបាននាំមកនូវ ភស្ដុតាងណាមួយឡើយ លើកលែងតែមានការអនុញ្ញាតរបស់ អល់ឡោះ។ ហើយនៅពេលដែលបទបញ្ជា(ទារុណកម្ម)របស់ អល់ឡោះបានមកដល់នោះ គឺត្រូវបានគេសមេ្រចដោយយុត្ដិធម៌ ហើយពេលនោះពួកដែលអនុវត្ដតាមប្រការមិនពិតបានខាតបង់។

តាហ្វសៀរ

ហើយជាការពិតណាស់ យើងបានបញ្ជូនអ្នកនាំសារជាច្រើនមុនអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ទៅកាន់ប្រជាជាតិទាំងឡាយរបស់ពួកគេ ប៉ុន្តែពួកគេបែរជាបដិសេធ(មិនជឿ)ចំពោះអ្នកនាំសារទាំងនោះ ហើយថែមទាំងបានធ្វើទុក្ខបុកម្នេញចំពោះពួកគេថែមទៀត។ តែពួកគេ(បណ្តាអ្នកនាំសារ)បានអត់ធ្មត់លើការបដិសេធ និងការធ្វើទុកបុកម្នេញពីសំណាក់ប្រជាជាតិរបស់ពួកគេ។ ក្នុងចំណោមបណ្តាអ្នកនាំសារទាំងនោះ មានអ្នកខ្លះយើងបាននិទានប្រាប់អ្នកនូវរឿងរ៉ាវរបស់ពួកគេ ហើយមួយចំនួនទៀតនៃពួកគេ យើងមិនបាននិទានប្រាប់អ្នកពីរឿងរ៉ាវរបស់ពួកគេនោះទេ។ ហើយគ្មានអ្នកនាំសារណាម្នាក់អាចនាំយកនូវភស្តុតាងណាមួយអំពីម្ចាស់របស់គេទៅកាន់ក្រុមរបស់គេឡើយ លើកលែងតែដោយមានការអនុញ្ញាតពីទ្រង់ប៉ុណ្ណោះ។ ដូច្នេះ ការស្នើសុំរបស់ពួកប្រឆាំងដោយចង់ឲ្យអ្នកនាំសារនាំយកនូវភស្តុតាងណាមួយ(ពីអល់ឡោះ)បង្ហាញដល់ប្រជាជាតិរបស់ពួកគេនោះ គឺជាការបំពាន។ ហើយនៅពេលដែលបទបញ្ជារបស់អល់ឡោះបានមកដល់ តាមរយៈការទទួលបានជ័យជម្នះលើពួកគេ(ពួកបំពាន) ឬក៏ការកាត់សេចក្តីរវាងបណ្តាអ្នកនាំសារនិងក្រុមរបស់ពួកគេនោះ ទ្រង់នឹងកាត់សេចក្តីរវាងពួកគេដោយភាពយុត្តិធម៌បំផុត ដោយទ្រង់នឹងបំផ្លាញពួកប្រឆាំង ហើយសង្គ្រោះបណ្តាអ្នកនាំសារទាំងឡាយ។ ហើយ(នៅកន្លែងដែលគេកាត់សេចក្តីរវាងខ្ញុំបម្រើទាំងអស់នោះ) ពួកដែលប្រព្រឹត្តខុសនឹងត្រូវទទួលការខាតបង់ខ្លួនឯង ដោយពួកគេបានបណ្តោយខ្លួនឲ្យធ្លាក់ចូលក្នុងរណ្តៅនៃភាពអន្តរាយដោយសារតែការប្រឆាំងរបស់ពួកគេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់