សូរ៉ា 40 · ជូស 24

Ghafir · 40:64

اللَّهُ الَّذِي جَعَلَ لَكُمُ الْأَرْضَ قَرَارًا وَالسَّمَاءَ بِنَاءً وَصَوَّرَكُمْ فَأَحْسَنَ صُوَرَكُمْ وَرَزَقَكُمْ مِنَ الطَّيِّبَاتِ ۚ ذَٰلِكُمُ اللَّهُ رَبُّكُمْ ۖ فَتَبَارَكَ اللَّهُ رَبُّ الْعَالَمِينَ

អល់ឡោះគឺជាអ្នកដែលបានបង្កើតផែនដីជាកន្លែងរស់នៅ សម្រាប់ពួកអ្នក ហើយ(ទ្រង់បានបង្កើត)មេឃជាដំបូល។ ហើយ ទ្រង់បានបង្កើតពួកអ្នកឱ្យមានជារូបរាង និងបានធ្វើឱ្យរូបរាងរបស់ ពួកអ្នកល្អប្រណីត ព្រមទាំងបានប្រទានលាភសក្ការៈដ៏ល្អដល់ពួកអ្នក ទៀតផង។ នោះហើយគឺអល់ឡោះជាម្ចាស់របស់ពួកអ្នក។ ហើយ អល់ឡោះមហាឧត្ដុង្គឧត្ដមដែលជាម្ចាស់គ្រប់គ្រងពិភពទាំងអស់។

តាហ្វសៀរ

អល់ឡោះជាអ្នកដែលបានបង្កើតផែនដីសម្រាប់ពួកអ្នក(ឱមនុស្សលោក)ដែលជាកន្លែងសម្រាប់ពួកអ្នករស់នៅ ហើយទ្រង់បានបង្កើតមេឃជាសំណង់ដ៏អស្ចារ្យនៅពីលើពួកអ្នក ដែលវាត្រូវបានការពារមិនឲ្យជ្រុះធ្លាក់មកឡើយ។ ហើយទ្រង់បានបង្កើតពួកអ្នកឲ្យមានរូបរាងនៅក្នុងស្បូនម្តាយរបស់ពួកអ្នក រួចទ្រង់បានធ្វើឲ្យពួកអ្នកមានរូបរាងល្អសមសួន ព្រមទាំងបានប្រទាននូវលាភសក្ការៈដល់ពួកអ្នកអំពីចំណីអាហារដែលត្រូវបានអនុញ្ញាត និងចំណីអាហារដែលល្អៗ។ អ្នកដែលប្រទានឧបការគុណទាំងនោះមកលើពួកអ្នកនោះហើយ គឺអល់ឡោះដែលជាម្ចាស់របស់ពួកអ្នក។ ហើយអល់ឡោះមហាឧត្តុង្គឧត្តម ជាម្ចាស់នៃម៉ាខ្លូកទាំងអស់។ ដូចនេះ គ្មានអ្នកណាដែលជាម្ចាស់របស់ម៉ាខ្លួកទាំងអស់នោះក្រៅពីទ្រង់ឡើយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់