សូរ៉ា 40 · ជូស 24
Ghafir · 40:50
قَالُوا أَوَلَمْ تَكُ تَأْتِيكُمْ رُسُلُكُمْ بِالْبَيِّنَاتِ ۖ قَالُوا بَلَىٰ ۚ قَالُوا فَادْعُوا ۗ وَمَا دُعَاءُ الْكَافِرِينَ إِلَّا فِي ضَلَالٍ
ពួកគេបានតបវិញថាៈ តើបណ្ដាអ្នកនាំសាររបស់ពួកអ្នក មិនធ្លាប់បាននាំមកនូវភស្ដុតាងដ៏ច្បាស់លាស់ឱ្យពួកអ្នកទេឬ? ពួក គេ(ពួកនរក)បានឆ្លើយថាៈ ពិតជាបាននាំមកមែន។ ពួកគេបាន និយាយទៀតថាៈ ដូចេ្នះ ចូរពួកអ្នកបួងសួងសុំ(ដោយខួ្លនឯង)ចុះ។ ហើយការបួងសួងសុំរបស់ពួកដែលគ្មានជំនឿ គឺគ្មានផលប្រយោជន៍ ឡើយ។
តាហ្វសៀរ
អ្នកដែលយាមនរកជើហាន់ណាំបានតបទៅកាន់ពួកប្រឆាំងវិញថាៈ តើបណ្តាអ្នកនាំសាររបស់ពួកអ្នកមិនធ្លាប់បាននាំមកនូវសញ្ញាភស្តុតាងដ៏ច្បាស់លាស់មកកាន់ពួកអ្នកទេឬ? ពួកប្រឆាំងក៏បានឆ្លើយតបវិញថាៈ ពិតមែនហើយ ពួកគេពិតជាបាននាំមកនូវសញ្ញាភស្តុតាងយ៉ាងច្បាស់លាស់មកកាន់ពួកយើងពិតមែន។ ឆ្មាំនរកនោះក៏បានតបទៅកាន់ពួកគេដោយបញ្ឈឺពួកគេថាៈ ដូច្នេះ ចូរពួកអ្នកបួងសួងសុំដោយខ្លួនឯងចុះ។ ពិតប្រាកដណាស់ ពួកយើងមិនជួយអន្តរាគមន៍ដល់ពួកដែលប្រឆាំងឡើយ។ ហើយការបួងសួងរបស់ពួកប្រឆាំងនោះ គ្មានអ្វីក្រៅពីស្ថិតក្នុងភាពខាតបង់និងគ្មានបានផលប្រយោជន៍នោះឡើយ ព្រោះវាមិនត្រូវបានគេទទួលយកអំពីពួកគេនោះទេ ព្រោះតែការប្រឆាំងរបស់ពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល