សូរ៉ា 40 · ជូស 24
Ghafir · 40:40
مَنْ عَمِلَ سَيِّئَةً فَلَا يُجْزَىٰ إِلَّا مِثْلَهَا ۖ وَمَنْ عَمِلَ صَالِحًا مِنْ ذَكَرٍ أَوْ أُنْثَىٰ وَهُوَ مُؤْمِنٌ فَأُولَٰئِكَ يَدْخُلُونَ الْجَنَّةَ يُرْزَقُونَ فِيهَا بِغَيْرِ حِسَابٍ
អ្នកណាហើយបានប្រព្រឹត្ដអំពើអាក្រក់ គឺមិនត្រូវបានគេ តបស្នងឡើយ លើកលែងតែដូចអ្វីដែលគេបានប្រព្រឹត្ដប៉ុណ្ណោះ។ រីឯអ្នកណាហើយដែលបានសាងអំពើល្អត្រឹមត្រូវមិនថាបុរសឬស្ដ្រី ហើយគេជាអ្នកមានជំនឿនោះ គឺអ្នកទាំងនោះនឹងចូលឋានសួគ៌ ដោយពួកគេនឹងត្រូវគេប្រទានលាភសក្ការៈនៅក្នុងនោះដោយឥត គណនាឡើយ។
តាហ្វសៀរ
ជនណាហើយដែលបានសាងអំពើអាក្រក់នោះ គេនឹងដាក់ទោសលើរូបគេដូចទៅនឹងទង្វើអាក្រក់ដែលគេបានសាងនោះ ដោយគេមិនដាក់ទោសលើរូបគេលើសពីអ្វីដែលគេបានសាងឡើយ។ ហើយជនណាដែលបានសាងអំពើល្អដោយស្វែងរកការពេញចិត្តពីអល់ឡោះជាម្ចាស់ មិនថាបុរសឬស្ត្រី ហើយគេជាអ្នកដែលមានជំនឿចំពោះអល់ឡោះនិងអ្នកនាំសារទាំងឡាយរបស់ទ្រង់នោះ បណ្តាអ្នកដែលមានលក្ខណៈសម្បត្តិគួរឲ្យសរសើរបែបនោះហើយដែលពួកគេនឹងបានចូលឋានសួគ៌នៅថ្ងៃបរលោក ដោយអល់ឡោះជាម្ចាស់ទ្រង់នឹងប្រទានឲ្យពួកគេនូវលាភសក្ការៈដែលទ្រង់បានត្រៀមទុកសម្រាប់ពួកគេនៅក្នុងឋានសួគ៌ ដូចជាផ្លែឈើ ហើយនិងការសើយសុខដែលអមតៈ ដោយឥតគណនាឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល