សូរ៉ា 40 · ជូស 24
Ghafir · 40:35
الَّذِينَ يُجَادِلُونَ فِي آيَاتِ اللَّهِ بِغَيْرِ سُلْطَانٍ أَتَاهُمْ ۖ كَبُرَ مَقْتًا عِنْدَ اللَّهِ وَعِنْدَ الَّذِينَ آمَنُوا ۚ كَذَٰلِكَ يَطْبَعُ اللَّهُ عَلَىٰ كُلِّ قَلْبِ مُتَكَبِّرٍ جَبَّارٍ
-ពួកដែលជជែកដេញដោលនៅក្នុងអាយ៉ាត់ៗរបស់ អល់ឡោះដោយគ្មានភស្ដុតាងណាមួយបានមកដល់ពួកគេនោះ វា គួរឱ្យស្អប់ខ្ពើមដ៏ធំបំផុតចំពោះអល់ឡោះ និងចំពោះបណ្ដាអ្នកដែល មានជំនឿ។ ដូច្នោះដែរ អល់ឡោះបោះត្រាភ្ជិតទៅលើរាល់ៗចិត្ដ របស់អ្នកដែលក្រអឺតក្រទមផ្ដាច់ការ។
តាហ្វសៀរ
ពួកដែលជជែកដេញដោលចំពោះវាក្យខណ្ឌទាំងឡាយរបស់អល់ឡោះដើម្បីឲ្យវាក្លាយទៅជាមិនត្រឹមត្រូវ ដោយគ្មានភស្តុតាងណាមួយបានមកដល់ពួកគេសោះនោះ ការជជែកដេញដោលរបស់ពួកគេនោះ គឺគួរឲ្យស្អប់ខ្ពើមបំផុតចំពោះអល់ឡោះ និងចំពោះបណ្តាអ្នកដែលមានជំនឿលើទ្រង់ និង(មានជំនឿ)លើអ្នកនាំសារទាំងឡាយរបស់ទ្រង់។ ដូចដែលអល់ឡោះបានបោះត្រាភ្ជិតទៅលើចិត្តរបស់ពួកដែលជជែកដេញដោលអំពីវាក្យខណ្ឌទាំងឡាយរបស់ទ្រង់ដើម្បីឲ្យវាក្លាយទៅជាមិនត្រឹមត្រូវទាំងនោះដែរ ទ្រង់នឹងបោះត្រាភ្ជិតទៅលើរាល់ចិត្តរបស់ពួកដែលក្រអឺតក្រទមមិនទទួលការពិត និងអ្នកដែលផ្តាច់ការដូចគ្នាដែរ។ ដូច្នេះ គេមិនអាចទទួលបានការចង្អុលបង្ហាញទៅកាន់មាគ៌ាដែលត្រឹមត្រូវឡើយ ហើយក៏មិនអាចទទួលបានការណែនាំទៅកាន់ផ្លូវល្អដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល