សូរ៉ា 40 · ជូស 24
Ghafir · 40:28
وَقَالَ رَجُلٌ مُؤْمِنٌ مِنْ آلِ فِرْعَوْنَ يَكْتُمُ إِيمَانَهُ أَتَقْتُلُونَ رَجُلًا أَنْ يَقُولَ رَبِّيَ اللَّهُ وَقَدْ جَاءَكُمْ بِالْبَيِّنَاتِ مِنْ رَبِّكُمْ ۖ وَإِنْ يَكُ كَاذِبًا فَعَلَيْهِ كَذِبُهُ ۖ وَإِنْ يَكُ صَادِقًا يُصِبْكُمْ بَعْضُ الَّذِي يَعِدُكُمْ ۖ إِنَّ اللَّهَ لَا يَهْدِي مَنْ هُوَ مُسْرِفٌ كَذَّابٌ
ហើយបុរសមានជំនឿម្នាក់នៃពូជពង្សរបស់ហ្វៀរអោន ដែលលាក់បាំងជំនឿរបស់គេបាននិយាយថាៈ តើពួកអ្នកចង់សម្លាប់ បុរសម្នាក់ដែលគេពោលថាៈ ម្ចាស់របស់ខ្ញុំគឺអល់ឡោះឬ? ហើយជា ការពិតណាស់ គេបាននាំមកឱ្យពួកអ្នកនូវភស្ដុតាងជាច្រើនពីម្ចាស់ របស់ពួកអ្នក។ ហើយប្រសិនបើគេជាអ្នកភូតកុហក គឺគេនឹងទទួល ខុសត្រូវ(បាបកម្ម)ចំពោះការភូតកុហករបស់គេ។ តែប្រសិនបើគេ ជាអ្នកនិយាយពិតវិញ អ្វីៗ(ទារុណកម្ម)មួយចំនួនដែលគេព្រមាន ពួកអ្នកនោះនឹងធ្លាក់ទៅលើពួកអ្នកជាមិនខាន។ ពិតប្រាកដណាស់ អល់ឡោះមិនចង្អុលបង្ហាញចំពោះអ្នកណាដែលបំពាននិងភូតកុហក នោះឡើយ។
តាហ្វសៀរ
ហើយមានបុរសម្នាក់ក្នុងចំណោមពូជពង្សរបស់ហ្វៀរអោនដែលមានជំនឿលើអល់ឡោះ ដែលបានលាក់បាំងសេចក្តីជំនឿរបស់គេពីក្រុមរបស់គេ បាននិយាយដោយជំទាស់ចំពោះពួកគេទៅលើការប្តេជ្ញាចិត្តរបស់ពួកគេលើការសម្លាប់ព្យាការីមូសាថាៈ តើពួកអ្នកចង់សម្លាប់បុរសម្នាក់ដែលគ្មានទោសពៃរ៍អ្វីសោះ ក្រៅពីគេគ្រាន់តែនិយាយថា “ម្ចាស់របស់យើង គឺអល់ឡោះ” ខណៈដែលរូបគេបាននាំមកភស្តុតាងជាច្រើនដែលបញ្ជាក់ទៅលើសច្ចភាពរបស់គេក្នុងការដែលគេអះអាងថា រូបគេគឺជាអ្នកនាំសារមកអំពីម្ចាស់របស់គេនោះឬ? ហើយប្រសិនបើគេជាអ្នកនិយាយកុហកនោះ គ្រោះថ្នាក់នៃការភូតកុហករបស់គេ គឺត្រឡប់ទៅកាន់គេវិញប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើគេជាអ្នកដែលនិយាយពិតវិញនោះ ទណ្ឌកម្មមួយចំនួនដែលគេបានព្រមានចំពោះពួកអ្នកនោះ នឹងធ្លាក់ទៅលើពួកអ្នកភ្លាមៗជាមិនខាន។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មិនចង្អុលបង្ហាញទៅកាន់សេចក្តីពិតនោះទេចំពោះពួកដែលបំពានព្រំដែនរបស់ទ្រង់ ដែលបង្កើតពាក្យភូតកុហកទៅលើទ្រង់ និងទៅលើបណ្តាអ្នកនាំសាររបស់ទ្រង់នោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល