សូរ៉ា 40 · ជូស 24
Ghafir · 40:15
رَفِيعُ الدَّرَجَاتِ ذُو الْعَرْشِ يُلْقِي الرُّوحَ مِنْ أَمْرِهِ عَلَىٰ مَنْ يَشَاءُ مِنْ عِبَادِهِ لِيُنْذِرَ يَوْمَ التَّلَاقِ
ទ្រង់ជាអ្នកដែលមានឋានៈខ្ពង់ខ្ពស់ ជាម្ចាស់នៃអារ៉ស្ហ ទ្រង់បញ្ចុះវ៉ាហ៊ីតាមបទបញ្ជារបស់ទ្រង់ទៅលើអ្នកណាដែលទ្រង់ មានចេតនាក្នុងចំណោមខ្ញុំទាំងឡាយរបស់ទ្រង់ ដើម្បីឱ្យគេដាស់ តឿនព្រមានអំពីថ្ងៃជួបជុំគ្នា(ថ្ងៃបរលោក)។
តាហ្វសៀរ
ជាការពិតណាស់ ទ្រង់គឺជាអ្នកដែលសក្តិសមឲ្យគេធ្វើការបួងសួងនិងគោរពប្រតិបត្តិដោយចិត្តស្មោះសចំពោះទ្រង់ ព្រោះទ្រង់គឺជាអ្នកដែលមានឋានៈខ្ពស់បំផុតលើសម៉ាខ្លូកទាំងអស់របស់ទ្រង់ ហើយទ្រង់ជាម្ចាស់នៃអារ៉ស្ហដ៏ធំធេង។ ទ្រង់បញ្ចុះវ៉ាហ៊ីទៅឲ្យជនណាដែលទ្រង់មានចេតនាក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ ដើម្បីចង្អុលបង្ហាញដល់ពួកគេ និងឲ្យពួកគេចង្អុលបង្ហាញដល់អ្នកដទៃ និងដើម្បីឲ្យពួកគេព្រមានបន្លាចមនុស្សលោកអំពីថ្ងៃបរលោក ជាថ្ងៃដែលពួកជំនាន់មុននិងពួកអ្នកជំនាន់ក្រោយទាំងអស់នឹងត្រូវជួបជុំគ្នា។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល