សូរ៉ា 40 · ជូស 24
Ghafir · 40:11
قَالُوا رَبَّنَا أَمَتَّنَا اثْنَتَيْنِ وَأَحْيَيْتَنَا اثْنَتَيْنِ فَاعْتَرَفْنَا بِذُنُوبِنَا فَهَلْ إِلَىٰ خُرُوجٍ مِنْ سَبِيلٍ
ពួកគេបានឆ្លើយថាៈ ឱម្ចាស់របស់ពួកយើង. ទ្រង់បានធ្វើឱ្យពួកយើងស្លាប់ចំនួនពីរដង ហើយទ្រង់បានធ្វើឱ្យពួកយើងរស់ចំនួន ពីរដង ហើយពួកយើងក៏បានទទួលស្គាល់នូវបាបកម្មរបស់ពួកយើងដែរ។ ដូចេ្នះ តើមានមធ្យោបាយណាដែលអាច(ឱ្យពួកយើង)ចេញ ពីនរកបានដែរឬទេ?
តាហ្វសៀរ
ហើយពួកគា្មនជំនឿបាននិយាយដោយទទួលស្គាល់បាបកម្មរបស់ខ្លួន នៅពេលដែលការទទួលស្គាល់កំហុសរបស់ពួកគេ និងការសារភាពកំហុសរបស់ពួកគេពុំអាចផ្តល់ផលប្រយោជន៍ថាៈ ឱម្ចាស់របស់ពួកយើង! ទ្រង់បានឲ្យពួកយើងស្លាប់ចំនួនពីរដង ដោយ(ពីមុន)ពួកយើងមិនទាន់មានវត្តមានសោះ ទ្រង់បានឲ្យពួកយើងមានវត្តមាន។ បន្ទាប់មក ទ្រង់បានធ្វើឲ្យពួកយើងស្លាប់ក្រោយពីទ្រង់បានឲ្យពួកយើងមានវត្តមានហើយនោះ។ ហើយទ្រង់បានឲ្យពួកយើងរស់(មានជីវិត)ចំនួនពីរដង ដោយធ្វើឲ្យពួកយើងមានវត្តមានពីអ្វីដែលគ្មានសោះ ហើយទ្រង់បានឲ្យពួកយើងរស់ឡើងវិញម្តងទៀតដើម្បីជំនុំជម្រះ។ ពេលនេះ ពួកយើងទទួលស្គាល់ហើយចំពោះបាបកម្មរបស់ពួកយើងដែលពួកយើងបានសាង។ ដូចនេះ តើមានមធ្យោបាយអ្វីដែលអាចឲ្យពួកយើងចេញពីឋាននរក ហើយត្រឡប់ទៅកាន់លោកិយវិញម្តងទៀតដើម្បីកែលម្អទង្វើរបស់ពួកយើង(សាងតែអំពើល្អវិញ) ដើម្បីឲ្យទ្រង់ពេញចិត្តចំពោះពួកយើងវិញដែរឬទេ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល