សូរ៉ា 4 · ជូស 5
An-Nisa · 4:97
إِنَّ الَّذِينَ تَوَفَّاهُمُ الْمَلَائِكَةُ ظَالِمِي أَنْفُسِهِمْ قَالُوا فِيمَ كُنْتُمْ ۖ قَالُوا كُنَّا مُسْتَضْعَفِينَ فِي الْأَرْضِ ۚ قَالُوا أَلَمْ تَكُنْ أَرْضُ اللَّهِ وَاسِعَةً فَتُهَاجِرُوا فِيهَا ۚ فَأُولَٰئِكَ مَأْوَاهُمْ جَهَنَّمُ ۖ وَسَاءَتْ مَصِيرًا
ពិតប្រាកដណាស់ ពួកដែលម៉ាឡាអ៊ីកាត់បានបពា្ចប់ជីវិត របស់ពួកគេ ខណៈដែលពួកគេជាអ្នកបំពានលើខ្លួនឯង(ដោយមិន ព្រមភៀសខ្លួនក្នុងមាគ៌ារបស់អល់ឡោះ)។ ម៉ាឡាអ៊ីកាត់បានសួរ ទៅពួកគេថាៈ តើពួកអ្នកបានធ្វើអ្វីខ្លះ(សម្រាប់កិច្ចការសាសនា)? ពួកគេបានតបថាៈ ពួកយើងជាអ្នកទន់ខ្សោយដែលរស់នៅលើផែនដី នេះ។ ម៉ាឡាអ៊ីកាត់បានសួរទៀតថាៈ តើផែនដីរបស់អល់ឡោះមិន ធំទូលំទូលាយសម្រាប់ឱ្យពួកអ្នកភៀសខ្លួនចេញទេឬ? ពួកទាំងនោះ ទីជម្រករបស់ពួកគេគឺនរកជើហាន់ណាំ ដែលជាកន្លែងវិលត្រឡប់ ដ៏អាក្រក់បំផុត។
តាហ្វសៀរ
ពិតប្រាកដណាស់ បណ្តាអ្នកដែលម៉ាឡាអ៊ីកាត់បានដកយកជីវិតពួកគេខណៈដែលពួកគេជាអ្នកបំពានលើខ្លួនឯងដោយមិនបានភៀសខ្លួនពីទឹកដីនៃភាពគ្មានជំនឿទៅកាន់ទឹកដីឥស្លាមនោះ ម៉ាឡាអ៊ីកាត់នឹងសួរទៅកាន់ពួកគេ ខណៈពេលដែលគេ(ម៉ាឡាអ៊ីកាត់)ដកហូតព្រលឹងរបស់ពួកគេដោយការស្ដីបន្ទោសចំពោះពួកគេថាៈ តើកាលពីមុនពួកអ្នកស្ថិតក្នុងស្ថានភាពដូចម្តេច? ហើយតើមានចំណុចអ្វីខ្លះដែលពួកអ្នកខុសពីពួកមុស្ហរីគីននោះ? ពួកគេឆ្លើយតបដោយសុំអធ្យាស្រ័យថាៈ ពួកយើងធ្លាប់ជាអ្នកទន់ខ្សោយ ពួកយើងគ្មានអានុភាព និងគ្មានកម្លាំងដើម្បីការពារខ្លួនរបស់ពួកយើងឡើយ។ ម៉ាឡាអ៊ីកាត់បានសួរទៅកាន់ពួកគេដោយការស្ដីបន្ទោសពួកគេទៀតថាៈ តើផែនដីរបស់អល់ឡោះមិនមានភាពធំទូលាយសម្រាប់ឲ្យពួកអ្នកភៀសខ្លួនចេញទៅកាន់កន្លែងដែលមានសុវត្ថិភាពទាំងចំពោះសាសនា និងចំពោះខ្លួនប្រាណរបស់ពួកអ្នកពីការមើលងាយ និងការគម្រាមគំហែងទេឬ? ពួកដែលមិនបានភៀសខ្លួនទាំងនោះ ទីជម្រករបស់ពួកគេដែលពួកគេនឹងស្នាក់នៅនោះ គឺឋាននរក ដែលជាកន្លែងវិលត្រឡប់និងជាកន្លែងស្នាក់នៅដ៏អាក្រក់បំផុតសម្រាប់ពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល