សូរ៉ា 4 · ជូស 5

An-Nisa · 4:94

يَا أَيُّهَا الَّذِينَ آمَنُوا إِذَا ضَرَبْتُمْ فِي سَبِيلِ اللَّهِ فَتَبَيَّنُوا وَلَا تَقُولُوا لِمَنْ أَلْقَىٰ إِلَيْكُمُ السَّلَامَ لَسْتَ مُؤْمِنًا تَبْتَغُونَ عَرَضَ الْحَيَاةِ الدُّنْيَا فَعِنْدَ اللَّهِ مَغَانِمُ كَثِيرَةٌ ۚ كَذَٰلِكَ كُنْتُمْ مِنْ قَبْلُ فَمَنَّ اللَّهُ عَلَيْكُمْ فَتَبَيَّنُوا ۚ إِنَّ اللَّهَ كَانَ بِمَا تَعْمَلُونَ خَبِيرًا

ឱបណ្ដាអ្នកដែលមានជំនឿ. កាលណាពួកអ្នកចេញដំណើរ ទៅធ្វើសង្គ្រាមក្នុងមាគ៌ាអល់ឡោះ ចូរពួកអ្នកពិនិត្យឱ្យបានច្បាស់។ ហើយចូរពួកអ្នកកុំនិយាយទៅកាន់អ្នកដែលបានឱ្យសាឡាមចំពោះ ពួកអ្នកថាៈ អ្នកពុំមែនជាអ្នកដែលមានជំនឿ (ពេលនោះពួកអ្នកក៏ សម្លាប់គេ)ដើម្បីចង់បានទ្រព្យសម្បត្ដិ(ជ័យភណ្ឌ)ក្នុងជីវិតលោកិយ ឱ្យសោះ។ តែនៅជាមួយអល់ឡោះវិញមានជ័យភណ្ឌដ៏ច្រើនលើស លប់។ ពួកអ្នកកាលពីមុនក៏ដូចេ្នះដែរ(អ្នកដទៃដឹងពីការចូល សាសនាអ៊ីស្លាមរបស់ពួកអ្នកក៏ដោយសារការឱ្យសាឡាមនេះដែរ) ពេលនោះអល់ឡោះក៏បានប្រទានលាភសក្ការៈឱ្យពួកអ្នក ដូចេ្នះ ចូរពួកអ្នកពិនិត្យឱ្យបានច្បាស់(មុនសមេ្រចកិច្ចការអ្វីមួយ)។ ពិត ប្រាកដណាស់ អល់ឡោះដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។

តាហ្វសៀរ

ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងដើរតាមអ្នកនាំសាររបស់ទ្រង់! កាលណាពួកអ្នកចេញដំណើរទៅធ្វើសង្រ្គាមក្នុងមាគ៌ាអល់ឡោះ ចូរពួកអ្នកពិនិត្យឲ្យបានច្បាស់លាស់ចំពោះរឿងរ៉ាវរបស់អ្នកដែលពួកអ្នកត្រូវធ្វើសង្គ្រាម(ជាមួយ)នោះ។ ហើយចូរពួកអ្នកកុំនិយាយទៅកាន់អ្នកដែលបានបង្ហាញដល់ពួកអ្នកនូវអ្វីដែលចង្អុលបង្ហាញពីភាពជាឥស្លាមរបស់គេថា “អ្នកពុំមែនជាអ្នកដែលមានជំនឿទេ។ តាមពិត ការដែលអ្នកបង្ហាញថា អ្នកជាអ្នកមានជំនឿនោះ ក៏ព្រោះតែអ្នកភ័យខ្លាចពីការបាត់បង់ជីវិត និងទ្រព្យសម្បត្តិរបស់អ្នកតែប៉ុណ្ណោះ” ឲ្យសោះ ហើយពួកអ្នកក៏បានសម្លាប់គេដើម្បីផលប្រយោជន៍លោកិយបន្តិចបន្តូច ដូចជាទ្រព្យជ័យភណ្ឌដែលបានពីគេ(អ្នកដែលគេបានសម្លាប់)នោះជាដើម។ តែនៅជាមួយអល់ឡោះវិញ គឺមានទ្រព្យជ័យភណ្ឌដ៏ច្រើនលើសលប់ ហើយវាល្អប្រសើរ និងធំធេងជាងផលប្រយោជន៍លោកិយនេះទៅទៀត។ ម្យ៉ាងវិញទៀតកាលពីមុន ពួកអ្នកក៏ដូចជាពួកដែលលាក់បាំងសេចក្តីជំនឿរបស់គេអំពីក្រុមរបស់គេដូចគ្នាដែរ ហើយអល់ឡោះក៏បានប្រោសប្រទានដល់ពួកអ្នកនូវសាសនាឥស្លាម ហើយទ្រង់បានការពារអាយុជីវិតរបស់ពួកអ្នក។ ដូច្នេះ ចូរពួកអ្នកពិនិត្យឲ្យបានច្បាស់លាស់ ( មុនសម្រេចចិត្តធ្វើកិច្ចការអ្វីមួយ )។ ពិតប្រាកដណាស់ គ្មានអ្វីអាចលាក់បាំងពីអល់ឡោះបានឡើយទោះបីជារឿងនោះតូចល្អិតប៉ុនណាក៏ដោយ ហើយទ្រង់នឹងតបស្នងពួកអ្នកវិញទៅលើទង្វើដែលពួកអ្នកបានសាងនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់