សូរ៉ា 4 · ជូស 5
An-Nisa · 4:79
مَا أَصَابَكَ مِنْ حَسَنَةٍ فَمِنَ اللَّهِ ۖ وَمَا أَصَابَكَ مِنْ سَيِّئَةٍ فَمِنْ نَفْسِكَ ۚ وَأَرْسَلْنَاكَ لِلنَّاسِ رَسُولًا ۚ وَكَفَىٰ بِاللَّهِ شَهِيدًا
អ្វីដែលពួកអ្នកបានទទួលអំពីប្រការល្អនោះ គឺមកពី អល់ឡោះ។ ហើយអ្វីដែលពួកអ្នកបានទទួលអំពីប្រការអាក្រក់វិញ គឺមកពីខ្លួនឯង។ ហើយយើងបានចាត់តាំងអ្នក(មូហាំម៉ាត់)ជាអ្នក នាំសារសម្រាប់មនុស្សលោកទាំងអស់។ គ្រប់គ្រាន់ហើយអល់ឡោះ ជាសាក្សី។
តាហ្វសៀរ
អ្វីដែលអ្នក(ឱកូនចៅអាហ្ទាំ)ទទួលបានក្នុងចំណោមប្រការដែលធ្វើឲ្យអ្នករីករាយ ដូចជាលាភសក្ការៈ និងកូនចៅនោះ គឺវាមកពីអល់ឡោះដែលទ្រង់បានប្រទានវាឲ្យអ្នក។ ហើយអ្វីដែលអ្នកបានជួបប្រទះអំពីប្រការអាក្រក់ក្នុងលាភសក្ការៈ និងកូនចៅរបស់អ្នកនោះ គឺវាមកពីខ្លួនរបស់អ្នកផ្ទាល់ដោយសារតែអំពើល្មើសដែលអ្នកបានប្រព្រឹត្ត។ ហើយជាការពិតណាស់ យើងបានតែងតាំងអ្នក(ឱព្យាការីមូហាំម៉ាត់) ជាអ្នកនាំសារម្នាក់មកពីអល់ឡោះជាម្ចាស់សម្រាប់មនុស្សលោកទាំងអស់ ដើម្បីឲ្យអ្នកផ្សព្វផ្សាយដល់ពួកគេនូវសារនៃម្ចាស់របស់អ្នក។ គ្រប់គ្រាន់ហើយដែលអល់ឡោះជាសាក្សីលើភាពសច្ចៈរបស់អ្នកចំពោះអ្វីដែលអ្នកបានផ្សព្វផ្សាយវាអំពីទ្រង់នូវអ្វីដែលទ្រង់បានផ្តល់ឱ្យអ្នកអំពីភស្តុតាងនានានោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល