សូរ៉ា 4 · ជូស 5
An-Nisa · 4:77
أَلَمْ تَرَ إِلَى الَّذِينَ قِيلَ لَهُمْ كُفُّوا أَيْدِيَكُمْ وَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ فَلَمَّا كُتِبَ عَلَيْهِمُ الْقِتَالُ إِذَا فَرِيقٌ مِنْهُمْ يَخْشَوْنَ النَّاسَ كَخَشْيَةِ اللَّهِ أَوْ أَشَدَّ خَشْيَةً ۚ وَقَالُوا رَبَّنَا لِمَ كَتَبْتَ عَلَيْنَا الْقِتَالَ لَوْلَا أَخَّرْتَنَا إِلَىٰ أَجَلٍ قَرِيبٍ ۗ قُلْ مَتَاعُ الدُّنْيَا قَلِيلٌ وَالْآخِرَةُ خَيْرٌ لِمَنِ اتَّقَىٰ وَلَا تُظْلَمُونَ فَتِيلًا
តើអ្នក(មូហាំម៉ាត់)មិនបានឃើញទេឬ? ពួកដែលត្រូវគេ និយាយទៅកាន់ពួកគេ(មុនពេលអល់ឡោះដាក់កាតព្វកិច្ចឱ្យច្បាំង) ថាៈ ចូរពួកអ្នកហាមឃាត់ដៃរបស់ពួកអ្នក(អំពីការច្បាំង) ហើយ ត្រូវប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់។ ហើយនៅពេលដែល អល់ឡោះបានដាក់កាតព្វកិច្ចសង្គ្រាមលើពួកគេ ស្រាប់តែក្រុមខ្លះ នៃពួកគេខ្លាចមនុស្សលោកដូចជាខ្លាចអល់ឡោះ ឬខ្លាចជាង អល់ឡោះទៅទៀត។ ហើយពួកគេនិយាយថាៈ ឱម្ចាស់របស់ពួក យើង. ហេតុអ្វីបានជាទ្រង់ដាក់កាតព្វកិច្ចសង្គ្រាមមកលើពួកយើង? ហេតុអ្វីបានជាទ្រង់មិនពន្យារពេលដល់ពួកយើងទៅពេលក្រោយ ទៀត? ចូរអ្នកប្រាប់ពួកគេថាៈ ការតេ្រកត្រអាលនៅក្នុងលោកិយ នេះគឺតិចតួចណាស់ រីឯថ្ងៃបរលោកវិញគឺល្អប្រសើរបំផុតសម្រាប់ អ្នកដែលកោតខ្លាចអល់ឡោះ ហើយពួកអ្នកនិងមិនត្រូវគេបំពាន សូម្បីតែបន្តិចឡើយ។
តាហ្វសៀរ
តើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនបានដឹងពីរឿងរ៉ាវមិត្តភក្តិរបស់អ្នកមួយចំនួនទេឬ ដែលពួកគេបានសុំឱ្យគេដាក់កាតព្វកិច្ចទៅលើពួកគេឲ្យធ្វើសង្រ្គាមក្នុងមាគ៌ាអល់ឡោះនោះ? ពេលនោះ មានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកហាមឃាត់ដៃរបស់ពួកអ្នកពីការធ្វើសង្គ្រាម ហើយចូរពួកអ្នកប្រតិបត្តិសឡាត និងបរិច្ចាគហ្សាកាត់ (ទាំងនេះគឺមុនពេលដែលត្រូវបានគេដាក់កាតព្វកិច្ចឲ្យធ្វើសង្គ្រាម)។ ហើយបន្ទាប់ពីពួកគេបានភៀសខ្លួនទៅកាន់ទីក្រុងម៉ាទីណះ ហើយសាសនាឥស្លាមមានភាពរឹងមាំហើយនោះ ពេលនោះ គេក៏បានដាក់កាតព្វកិច្ចឲ្យធ្វើសង្គ្រាម។ រឿងនោះបានធ្វើឲ្យពួកគេមួយចំនួនមានការលំបាក ហើយពួកគេស្រាប់តែមានការភ័យខ្លាចចំពោះមនុស្សលោក បីដូចពួកគេខ្លាចអល់ឡោះ ឬខ្លាំងជាងខ្លាចអល់ឡោះទៅទៀត ហើយពួកគេបាននិយាយថាៈ ឱម្ចាស់របស់ពួកយើង! ហេតុអ្វីបានជាទ្រង់ដាក់កាតព្វកិច្ចសង្រ្គាមមកលើពួកយើង? ហេតុអ្វីបានជាទ្រង់មិនពន្យាពេលបន្តិចទៀតដើម្បីឲ្យពួកយើងបានរីករាយនឹងជីវិតលោកិយសិន? ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ ការត្រេកត្រអាលក្នុងលោកិយនេះ គឺតិចតួចបំផុតដោយវានឹងបាត់បង់ទៅវិញមិនខាន។ រីឯថ្ងៃបរលោកវិញនោះ គឺប្រសើរបំផុតសម្រាប់អ្នកដែលកោតខ្លាចអល់ឡោះជាម្ចាស់ ដោយសារតែការសើយសុខដែលមាននៅក្នុងឋានសួគ៌នោះ គឺស្ថិតស្ថេរជារៀងរហូត។ ហើយទង្វើល្អរបស់ពួកអ្នកនឹងមិនត្រូវគេបំបាត់នោះឡើយ សូម្បីតែប៉ុនសសៃឆ្មារដែលស្ថិតនៅលើគ្រាប់ល្មើក៏ដោយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល