សូរ៉ា 4 · ជូស 5
An-Nisa · 4:75
وَمَا لَكُمْ لَا تُقَاتِلُونَ فِي سَبِيلِ اللَّهِ وَالْمُسْتَضْعَفِينَ مِنَ الرِّجَالِ وَالنِّسَاءِ وَالْوِلْدَانِ الَّذِينَ يَقُولُونَ رَبَّنَا أَخْرِجْنَا مِنْ هَٰذِهِ الْقَرْيَةِ الظَّالِمِ أَهْلُهَا وَاجْعَلْ لَنَا مِنْ لَدُنْكَ وَلِيًّا وَاجْعَلْ لَنَا مِنْ لَدُنْكَ نَصِيرًا
តើហេតុអ្វីបានជាពួកអ្នក(អ្នកមានជំនឿ)មិនធ្វើសង្គ្រាម ក្នុងមាគ៌ារបស់អល់ឡោះ និង(ជួយសង្គ្រោះ)ពួកដែលទន់ខ្សោយ ក្នុងចំណោមបុរសនិងស្ដ្រី ហើយនិងកេ្មងៗ(ដែលត្រូវគេបំពាន)ដែល ពួកគេកំពុងតែបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដា ជួយសង្គ្រោះពួកយើងចេញពីភូមិស្រុក(ម៉ាក្កះ)នេះ ដែលប្រជាជន របស់វាជាពួកដែលបំពាន ហើយមេត្ដាប្រទានដល់ពួកយើងនូវអ្នក គាំពារពីទ្រង់ និងប្រទានដល់ពួកយើងនូវអ្នកជួយពីទ្រង់ផង។
តាហ្វសៀរ
តើអ្វីដែលរារាំងពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)មិនឲ្យធ្វើសង្គ្រាមក្នុងមាគ៌ារបស់អល់ឡោះដើម្បីលើកតម្កើងបន្ទូលរបស់ទ្រង់ឲ្យបានខ្ពង់ខ្ពស់ និងជួយសង្រ្គោះពួកដែលទន់ខ្សោយក្នុងចំណោមបុរស ស្រ្តី និងក្មេងៗដែលពួកគេកំពុងតែបួងសួងសុំពីអល់ឡោះថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាជួយសង្រ្គោះពួកយើងចេញពីទឹកដីម៉ាក្កះនេះផងចុះ ដោយសារតែអ្នករស់នៅទីនេះបានបំពានដោយការធ្វើស្ហ៊ីរិកចំពោះអល់ឡោះ និងបង្កភាពជាសត្រូវជាមួយខ្ញុំបម្រើរបស់ទ្រង់ ហើយសូមទ្រង់មេត្តាប្រទានដល់ពួកយើងអំពីទ្រង់ផងចុះនូវអ្នកដែលគាំពារកិច្ចការរបស់ពួកយើង ហើយនិង(ប្រទាន)អ្នកជួយ ដែលការពារពួកយើងពីគ្រោះថ្នាក់ផងចុះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល