សូរ៉ា 4 · ជូស 4
An-Nisa · 4:7
لِلرِّجَالِ نَصِيبٌ مِمَّا تَرَكَ الْوَالِدَانِ وَالْأَقْرَبُونَ وَلِلنِّسَاءِ نَصِيبٌ مِمَّا تَرَكَ الْوَالِدَانِ وَالْأَقْرَبُونَ مِمَّا قَلَّ مِنْهُ أَوْ كَثُرَ ۚ نَصِيبًا مَفْرُوضًا
សម្រាប់បុរសគឺទទួលបានចំណែកអំពីកេរមរតកដែលឪពុក ម្ដាយនិងសាច់សាលោហិតបានបន្សល់ទុក។ ហើយសម្រាប់ស្ដ្រីក៏ ទទួលបានចំណែកពីកេរមរតកដែលឪពុកម្ដាយ និងសាច់សាលោហិត បានបន្សល់ទុកដែរ ទោះបីជាកេរមរតកនោះតិចឬច្រើនក៏ដោយ។ វាជាចំណែកដែលបានកំណត់។
តាហ្វសៀរ
សម្រាប់បុរស គឺទទួលបានចំណែកអំពីកេរមរតកដែលឪពុកម្ដាយ និងសាច់ញាតិដូចជាបងប្អូន ពូមីង បានបន្សល់ទុកក្រោយពីពួកគេបានស្លាប់ ទោះបីជា(ទ្រព្យមរតកនោះ)តិច ឬច្រើនក៏ដោយ។ ហើយសម្រាប់ស្ត្រីទាំងឡាយ ក៏ទទួលបានចំណែកអំពីកេរមរតកដែលពួកគេ(សាច់ញាតិ)ទាំងនោះបានបន្សល់ទុកដែរ ដោយវាផ្ទុយគ្នាពីច្បាប់ទម្លាប់នៅសម័យកាលអវិជ្ជាដែលពួកគេហាមដាច់ខាតមិនឲ្យស្ត្រី និងក្មេងៗទទួលកេរមរតកឡើយ។ ចំណែកដែលត្រូវចែកជូននោះ គឺជាសិទ្ធិដែលត្រូវបានបញ្ជាក់ពីបរិមាណ(ដែលត្រូវទទួល)យ៉ាងពិតប្រាកដដែលត្រូវបានកំណត់មកពីអល់ឡោះជាម្ចាស់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល