សូរ៉ា 4 · ជូស 5
An-Nisa · 4:58
۞ إِنَّ اللَّهَ يَأْمُرُكُمْ أَنْ تُؤَدُّوا الْأَمَانَاتِ إِلَىٰ أَهْلِهَا وَإِذَا حَكَمْتُمْ بَيْنَ النَّاسِ أَنْ تَحْكُمُوا بِالْعَدْلِ ۚ إِنَّ اللَّهَ نِعِمَّا يَعِظُكُمْ بِهِ ۗ إِنَّ اللَّهَ كَانَ سَمِيعًا بَصِيرًا
ពិតប្រាកដណាស់ អល់ឡោះបញ្ជាពួកអ្នកឱ្យប្រគល់បញ្ញើ ទាំងឡាយទៅឱ្យម្ចាស់របស់គេវិញ។ ហើយកាលណាពួកអ្នកកាត់ សេចក្តី រវាងមនុស្សលោក ពួកអ្នកត្រូវកាត់សេចក្ដីដោយយុត្ដិធម៌។ ពិតប្រាកដណាស់ ជាការប្រសើរបំផុតដែលអល់ឡោះបានផ្តល់ដំបូ- ន្មានដល់ពួកអ្នក។ ពិតប្រាកដណាស់អល់ឡោះមហាឮ មហាឃើញ។
តាហ្វសៀរ
ពិតប្រាកដណាស់ អល់ឡោះទ្រង់បានបង្គាប់ប្រើពួកអ្នកឲ្យប្រគល់បញ្ញើទាំងឡាយ(ដែលគេផ្ញើ)ឱ្យទៅម្ចាស់ដើមរបស់គេវិញ ហើយទ្រង់ក៏បង្គាប់ប្រើពួកអ្នកផងដែរនៅពេលដែលពួកអ្នកកាត់សេចក្ដីរវាងមនុស្សលោកនោះ គឺពួកអ្នកត្រូវកាត់សេចក្ដី(រវាងពួកគេ)ប្រកបដោយភាពយុត្តិធម៌ មិនលម្អៀង និងមិនត្រូវស៊ីសំណូកក្នុងការកាត់សេចក្តីឡើយ។ ពិតប្រាកណាស់ ជាការប្រសើរបំផុតដែលអល់ឡោះជាម្ចាស់ទ្រង់ផ្ដល់ដំបូន្មានដល់ពួកអ្នក និងចង្អុលបង្ហាញពួកអ្នកនៅគ្រប់ស្ថានភាពទាំងអស់របស់ពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាឮបំផុតនូវពាក្យសំដីរបស់ពួកអ្នក មហាឃើញចំពោះទង្វើរបស់ពួកអ្នក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល