សូរ៉ា 4 · ជូស 5
An-Nisa · 4:32
وَلَا تَتَمَنَّوْا مَا فَضَّلَ اللَّهُ بِهِ بَعْضَكُمْ عَلَىٰ بَعْضٍ ۚ لِلرِّجَالِ نَصِيبٌ مِمَّا اكْتَسَبُوا ۖ وَلِلنِّسَاءِ نَصِيبٌ مِمَّا اكْتَسَبْنَ ۚ وَاسْأَلُوا اللَّهَ مِنْ فَضْلِهِ ۗ إِنَّ اللَّهَ كَانَ بِكُلِّ شَيْءٍ عَلِيمًا
ចូរពួកអ្នកកុំទទូចចង់បានដូចអ្វីដែលអល់ឡោះបាន ប្រទានឱ្យអ្នកខ្លះក្នុងចំណោមពួកអ្នក។ សម្រាប់បុរសៗនឹងទទួល ផលពីអ្វីដែលពួកគេបានសាង ហើយសម្រាប់ស្រី្ដៗក៏នឹងទទួលផល ពីអ្វីដែលពួកនាងបានសាងដែរ។ ចូរពួកអ្នកសុំពីអល់ឡោះនូវការ សន្ដោសប្រណីរបស់ទ្រង់។ ពិតប្រាកដណាស់ អល់ឡោះដឹងបំផុត នូវអ្វីៗទាំងអស់។
តាហ្វសៀរ
ហើយចូរពួកអ្នក(ឱបណ្តាអ្នកមានជំនឿ)កុំទទូចចង់បានដូចអ្វីដែលអល់ឡោះបានប្រទានឱ្យអ្នកខ្លះក្នុងចំណោមពួកអ្នក ដើម្បីកុំឱ្យវានាំទៅរកការខឹងសម្បា និងការច្រណែនឈ្នានីស(រវាងពួកអ្នក)។ ដូចនេះ ចំពោះស្រ្តីមិនត្រូវប្រាថ្នាចង់បាននូវអ្វីដែលអល់ឡោះបានផ្តល់វាជាពិសេសចំពោះបុរសឡើយ ពីព្រោះរាល់ៗក្រុមនីមួយៗនឹងទទួលបាននូវការតបស្នងអាស្រ័យទៅតាមអ្វីដែលគេបានសាង។ ហើយចូរពួកអ្នកសុំពីអល់ឡោះឱ្យបន្ថែមនូវការប្រោសប្រទានរបស់ទ្រង់ចំពោះពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាដឹងបំផុតនូវអ្វីៗទាំងអស់ ដោយទ្រង់ផ្ដល់ឱ្យរាល់ប្រភេទនីមួយៗនូវអ្វីដែលស័ក្ដិសមសម្រាប់គេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល