សូរ៉ា 4 · ជូស 5
An-Nisa · 4:29
يَا أَيُّهَا الَّذِينَ آمَنُوا لَا تَأْكُلُوا أَمْوَالَكُمْ بَيْنَكُمْ بِالْبَاطِلِ إِلَّا أَنْ تَكُونَ تِجَارَةً عَنْ تَرَاضٍ مِنْكُمْ ۚ وَلَا تَقْتُلُوا أَنْفُسَكُمْ ۚ إِنَّ اللَّهَ كَانَ بِكُمْ رَحِيمًا
ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំស៊ីទ្រព្យសម្បត្ដិ គ្នាឯងដោយផ្លូវខុសឱ្យសោះ លើកលែងតែការធ្វើជំនួញដែលមាន ការឯកភាពគ្នាទាំងសងខាងប៉ុណ្ណោះ។ ហើយចូរពួកអ្នកកុំសម្លាប់ ខ្លួនឯង(ឬសម្លាប់អ្នកដទៃ)ឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះ អាណិតស្រឡាញ់បំផុតចំពោះពួកអ្នក។
តាហ្វសៀរ
ឱបណ្ដាអ្នកដែលមានជំនឿចំពោះអល់ឡោះ និងដើរតាមអ្នកនាំសាររបស់ទ្រង់! ចូរពួកអ្នកកុំស៊ីទ្រព្យសម្បត្តិគ្នាទៅវិញទៅមកដោយខុសច្បាប់ឲ្យសោះ ដូចជាដោយការរឹបអូស ការលួច និងការសូកប៉ាន់ជាដើម លើកលែងតែការយកទ្រព្យសម្បត្តិនោះតាមរយៈការធ្វើជំនួញដែលមានការឯកភាពគ្នារវាងភាគីទាំងសងខាងប៉ុណ្ណោះ ដែលទ្រង់អនុញ្ញាតឲ្យពួកអ្នកទទួលនិងចំណាយចាយវាយវាបាន។ ហើយចូរពួកអ្នកកុំសម្លាប់គ្នាទៅវិញទៅមក និងកុំសម្លាប់ខ្លួនឯង ហើយកុំបណ្ដោយខ្លួនឱ្យធ្លាក់ទៅក្នុងភាពវិនាសអន្តរាយឱ្យសោះ។ ពិតប្រាកដណាស់ អល់ឡោះទ្រង់មហាអាណិតស្រឡាញ់ចំពោះពួកអ្នកបំផុត ហើយក្នុងចំណោមក្ដីមេត្តាករុណារបស់ទ្រង់នោះ គឺទ្រង់បានហាមឃាត់ការសម្លាប់ជីវិត ការបំពានលើទ្រព្យសម្បត្តិ និងបំពានលើកិត្តិយសរបស់ពួកអ្នក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល