សូរ៉ា 4 · ជូស 6

An-Nisa · 4:175

فَأَمَّا الَّذِينَ آمَنُوا بِاللَّهِ وَاعْتَصَمُوا بِهِ فَسَيُدْخِلُهُمْ فِي رَحْمَةٍ مِنْهُ وَفَضْلٍ وَيَهْدِيهِمْ إِلَيْهِ صِرَاطًا مُسْتَقِيمًا

រីឯបណ្ដាអ្នកដែលមានជំនឿលើអល់ឡោះ ហើយពួកគេ ប្រកាន់ខ្ជាប់នឹងវា(គម្ពីរគួរអាន)នោះ ទ្រង់នឹងបញ្ចូលពួកគេទៅក្នុង ឋានសួគ៌ដោយក្ដីមេត្ដាករុណានិងការប្រោសប្រទានពីទ្រង់ ព្រមទាំង ចង្អុលបង្ហាញពួកគេនូវមាគ៌ាដ៏ត្រឹមត្រូវទៅកាន់ទ្រង់។

តាហ្វសៀរ

រីឯបណ្តាអ្នកដែលមានជំនឿចំពោះអល់ឡោះ ហើយពួកគេប្រកាន់ខ្ជាប់នឹងគម្ពីរគួរអានដែលគេបានបញ្ចុះទៅកាន់ព្យាការី(មូហាំម៉ាត់)របស់ពួកគេនោះ អល់ឡោះជាម្ចាស់នឹងប្រទាននូវក្តីមេត្តាករុណាដល់ពួកគេដោយបញ្ចូលពួកគេទៅក្នុងឋានសួគ៌ ហើយទ្រង់នឹងបន្ថែមដល់ពួកគេនូវផលបុណ្យ ព្រមទាំងលើកឋានៈរបស់ពួកគេថែមទៀត។ ហើយទ្រង់នឹងចង្អុលបង្ហាញពួកគេទៅកាន់មាគ៌ាដែលត្រឹមត្រូវដែលគ្មានភាពវៀចវេរនៅក្នុងវាឡើយ នោះគឺមាគ៌ាដែលនាំទៅកាន់ឋានសួគ៌អាត់និន។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់