សូរ៉ា 4 · ជូស 4

An-Nisa · 4:17

إِنَّمَا التَّوْبَةُ عَلَى اللَّهِ لِلَّذِينَ يَعْمَلُونَ السُّوءَ بِجَهَالَةٍ ثُمَّ يَتُوبُونَ مِنْ قَرِيبٍ فَأُولَٰئِكَ يَتُوبُ اللَّهُ عَلَيْهِمْ ۗ وَكَانَ اللَّهُ عَلِيمًا حَكِيمًا

ជាការពិតណាស់ ការទទួលសារភាពកំហុសនោះជាតួនាទី របស់អល់ឡោះ សម្រាប់ពួកដែលធ្វើអំពើអាក្រក់ដោយភាពល្ងង់ ខ្លៅ បន្ទាប់មកពួកគេសារភាពកំហុសភ្លាមៗ ពួកទាំងនោះត្រូវបាន អល់ឡោះទទួលយកការសារភាពកំហុសរបស់ពួកគេ។ ហើយ អល់ឡោះមហាដឹង មហាគតិបណ្ឌិត។

តាហ្វសៀរ

តាមពិត អល់ឡោះជាម្ចាស់ទ្រង់ទទួលយកការសារភាពកំហុសចំពោះបុគ្គលណាដែលបានប្រព្រឹត្តអំពើបាបកម្ម និងអំពើល្មើសដោយភាពល្ងង់ខ្លៅរបស់ពួកគេមិនដឹងពីលទ្ធផលចុងក្រោយនិងផលវិបាករបស់វាទៅថ្ងៃខាងមុខ(ហើយរឿងនេះគឺចំពោះទាំងអ្នកដែលប្រព្រឹត្តបាបកម្មដោយចេតនា ឬដោយអចេតនា) ក្រោយមក ពួកគេបានវិលត្រឡប់សារភាពកំហុសទៅកាន់ម្ចាស់របស់ពួកគេវិញមុនពេលដែលសេចក្តីស្លាប់បានមកដល់។ អ្នកទាំងនោះហើយដែលអល់ឡោះទទួលយកការសារភាពកំហុសរបស់ពួកគេ ហើយទ្រង់នឹងអភ័យទោសឲ្យពួកគេនូវរាល់អំពើអាក្រក់ទាំងឡាយរបស់ពួកគេ។ ហើយអល់ឡោះមហាដឹងបំផុតអំពីស្ថានភាពរបស់ម៉ាខ្លូករបស់ទ្រង់ និងមហាគតិបណ្ឌិតក្នុងការចាត់ចែង និងការដាក់បញ្ញត្តិច្បាប់របស់ទ្រង់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់