សូរ៉ា 4 · ជូស 6
An-Nisa · 4:164
وَرُسُلًا قَدْ قَصَصْنَاهُمْ عَلَيْكَ مِنْ قَبْلُ وَرُسُلًا لَمْ نَقْصُصْهُمْ عَلَيْكَ ۚ وَكَلَّمَ اللَّهُ مُوسَىٰ تَكْلِيمًا
ហើយ(យើងបានតែងតាំង)បណ្ដាអ្នកនាំសារមួយចំនួន ដែលយើងបានពណ៌នាជីវប្រវត្ដិរបស់ពួកគេប្រាប់អ្នក(មូហាំម៉ាត់) ពីមុននេះ និងបណ្ដាអ្នកនាំសារមួយចំនួនទៀតដែលយើងមិនបាន ពណ៌នាជីវប្រវតិ្ដរបស់ពួកគេប្រាប់អ្នក។ ហើយអល់ឡោះបានមាន បន្ទូលជាមួយមូសាដោយផ្ទាល់។
តាហ្វសៀរ
ហើយយើងបានបញ្ជូនបណ្តាអ្នកនាំសារជាច្រើនដោយយើងបាននិទានពីប្រវត្តិរបស់ពួកគេប្រាប់ដល់អ្នកនៅក្នុងគម្ពីរគួរអាន។ ហើយយើងក៏បានបញ្ជូនបណ្តាអ្នកនាំសារជាច្រើនទៀតដែលយើងមិនបាននិទានពីប្រវត្តិរបស់ពួកគេប្រាប់ដល់អ្នកនៅក្នុងគម្ពីរគួរអាននោះទេ។ យើងមិនបានលើកឡើងពីពួកគេក្នុងគម្ពីរគួរអានដោយសារមានបុព្វហេតុ(ដែលមានតែអល់ឡោះប៉ុណ្ណោះដែលដឹង)។ ហើយអល់ឡោះបានមានបន្ទូលជាមួយនឹងព្យាការីមូសាប្រាប់ពីភាពជាព្យាការីរបស់គាត់(ដោយគ្មានតាមរយៈអ្វីមួយឡើយ) ពោលគឺទ្រង់មានបន្ទូលជាមួយព្យាការីមូសាដោយផ្ទាល់តែម្ដង ដែលសាកសមថាទ្រង់ជាព្រះជាម្ចាស់មហាបរិសុទ្ធជាការលើកកិត្តិយសដល់មូសា។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល