សូរ៉ា 4 · ជូស 6
An-Nisa · 4:160
فَبِظُلْمٍ مِنَ الَّذِينَ هَادُوا حَرَّمْنَا عَلَيْهِمْ طَيِّبَاتٍ أُحِلَّتْ لَهُمْ وَبِصَدِّهِمْ عَنْ سَبِيلِ اللَّهِ كَثِيرًا
ដោយសារតែការបំពានពីពួកយ៉ាហ៊ូទីនោះ យើងបាន ដាក់បម្រាមលើពួកគេនូវចំណីអាហារដ៏ល្អៗដែលទ្រង់ធ្លាប់អនុញ្ញាត ឱ្យពួកគេ និងដោយសារតែការរារាំងរបស់ពួកគេដ៏ច្រើនពីមាគ៌ា របស់អល់ឡោះ។
តាហ្វសៀរ
ដោយសារតែការបំពានរបស់ពួកយូដានោះ យើងបានដាក់បម្រាមទៅលើពួកគេមិនឲ្យទទួលទានចំណីអាហារដែលល្អស្អាតល្អមួយចំនួនដែល(យើង)ធ្លាប់បានអនុញ្ញាតឲ្យពួកគេ។ ហើយយើងបានដាក់បម្រាមទៅលើពួកគេ(មិនឲ្យទទួលទាន)រាល់សត្វដែលមានក្រចកជាប់គ្នា។ ហើយចំពោះគោ និងពពែ យើងបានដាក់បម្រាមចំពោះពួកគេមិនឲ្យការបរិភោគខ្លាញ់របស់វាឡើយ លើកលែងតែខ្លាញ់ដែលជាប់នឹងឆ្អឹងខ្នងរបស់វាប៉ុណ្ណោះ។ ហើយ(ការហាមឃាត់បែបនេះ)ក៏ដោយសារតែការរារាំងរបស់ពួកគេចំពោះខ្លួនពួកគេផ្ទាល់និងអ្នកដទៃពីមាគ៌ារបស់អល់ឡោះ រហូតដល់ការរារាំងពីប្រការល្អនោះបានក្លាយជាចរិតធម្មជាតិសម្រាប់ពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល